Affiliate Program ”Get Money from your Website”

Tuesday, September 27, 2011

Get Facebook’s New Timeline Interface | របៀបបញ្ចូល Timeline Interface ថ្មី នៅលើ Facebook

ចង់សាកល្បងប្រើ Timeline Interface ថ្មី នៅលើ Facebook ដែរឬទេ? បើចង់សូមធ្វើតាម​ការណែនាំនៅខាងក្រោម។
ខាងក្រោមនេះ ជារបៀបបញ្ចូល Timeline Interface ថ្មី នៅលើ Facebook ៖

Thursday, September 22, 2011

Facebook​បង្កើត​បទពិសោធន៍​​ចងចាំ​ថ្មី“Timeline”


រយៈ​ពេល​ចុង​ក្រោយ​នេះ Facebook បាន​បន្ថែម​មុខងារ​ថ្មី​ៗ​ជា​ច្រើន​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន​ដូចជា​ Privacy control, ប៊ូតុង​ Subscribe, Smart List, ការ​បង្ហាញ​ស្រដៀង​នឹង​ Google+ និង​មាន​មុខងារ​ជាច្រើន​ទៀត។ ពេល​នេះ​ Facebook បាន​ណែនាំ​អ្វី​កាន់​តែ​អស្ចារ្យ​ជាង​មុន​ទៀត​គឺ ការ​បង្កើត​បទពិសោធន៍​ចងចាំ​ថ្មី​ហៅ​ថា​ Timeline។
Timeline នេះ​ជា​ Profile មួយ​ស្ថិត​នៅ​ក្នុង​ Profile ធំ​របស់​អ្នក​ប្រើប្រាស់​Facebook។ វា​អាច​ចងចាំ​រាល់​សកម្មភាព​សំខាន់ៗ​របស់​ម្ចាស់​គណនី។ Zuckerberg បាន​និយាយ​ឲ្យ​ដឹង​ជុំវិញ​ Timeline នេះ​ថា អ្នក​ប្រើប្រាស់​ជា​ច្រើន​បាន​ប្រើ​ Profile របស់​ខ្លួន​ដើម្បី​ប្រាប់​ពី​រឿង​ផ្ទាល់​ខ្លួន​ដល់​អ្នក​ដទៃ។ ចុះ​បើ​រយៈ​ពេល​ចេះ​តែ​យូរ​ទៅ​ៗ តើ​​អាច​និយាយ​ចប់​ទេ? Timeline គឺ​ជា​ដំណោះស្រាយ​លើ​រឿង​នេះ។

ឧទាហរណ៍​ថា​ ឆ្នាំ​នេះ​អ្នក​នៅ​ប្រទេស​កម្ពុជា ប៉ុន្តែ​ឆ្នាំ​ក្រោយ​អ្នក​ទៅ​បរទេស នោះ​Timeline នឹង​ចង់​ចាំ​រាល់​សកម្មភាព​ហើយ​កំណត់​នៅ​ក្នុង Facebook ដើម្បី​ឲ្យ​អ្នក​អាច​មើល​ឡើង​វិញ​បាន។ មិន​គ្រាន់​តែ​សកម្មភាព​ទេ​ សូម្បី​តែ​តន្ត្រី​ ឬ​វីដេអូ​ដែល​អ្នក​ស្តាប់​ និង​មើល​​ក៏​ Timeline អាច​ចង​ចាំ​ ហើយ​បង្ហាញ​បាន​ដែរ។
អស្ចារ្យ​ទេ? មើល៎ មិត្ត​យុវវ័យ​យល់​យ៉ាង​ណា​ចំពោះ​ការ​រីក​ចំរើន​យ៉ាង​លឿន​របស់​ Facebook នេះ? ការ​ធ្វើ​បែប​នេះ តើ​ជា​ការ​ធ្វើ​ឲ្យ Facebook កាន់​តែ​ស្មុគស្មាញ​ជាង​មុន ឬ ងាយ​ស្រួល​ជាង​មុន? ជួយ​ប្រាប់​ផង​ណា!

ដកស្រង់ពី សប្បាយ

កំណែប្រែទម្រង់ថ្មីនៅលើគេហទំព័រ Facebook

នៅក្នុង​មួយរយៈ​កាល​ចុងក្រោយ​នេះ យើង​ឃើញ​ថា បណ្ដាញ​ទំនាក់ទំនង​សង្គម​ Facebook បានខិតខំ​ធ្វើការ​បន្ទាន់សម័យ (Update) នៅ​លើ​ចំណុច​មួយ​ចំនួន​ធំ ដើម្បីធ្វើ​ឱ្យ​អ្នក​ប្រើ​ប្រាស់​កាន់តែ​ងាយស្រួល​ជាង​មុន ។
រូបភាពផ្ទាំង Home ថ្មីរបស់បណ្ដាញសង្គម Facebook ដែលទើប Update
ការបន្ថែម Subscriptions និង Subscribers
ផ្លាស់ប្ដូរ​ទំហំនៃការបង្ហាញរូបភាព និងការបង្ហាញរូបភាព Album ថ្មី

Windows 8 Keyboard Shortcuts | គ្រាប់ចុចផ្លូវកាត់នៅលើវីនដូ 8


ខាងក្រោមនេះគឺ Windows 8 Keyboard Shortcuts:
Win + Spacebar : Switch the input language and keyboard layout
Win + C : Open the Charms

Wednesday, September 21, 2011

[App] ដំឡើង Windows 8 តាម Flash ជាមួយ Windows 7 USB/DVD Tool



 នៅ​ពេល​ដែល​អ្នក​ទាញ​យក​ឯកសារ ISO ណា​មួយនៃ​ប្រព័ន្ធ​ប្រតិបត្តិការ Windows 8 រួច​ហើយ ហើយ​អ្នក​ចង់​ដំឡើង​តាម​រយៈ USB របស់​អ្នក​នោះ អ្នក​មិន​ចាំ​បាច់​រក​កម្មវិធី​ណា​ច្រើន​ឡើយ គឺ​ប្រើ​កម្មវិធី​ផ្ទាល់​របស់ Microsoft តែ​ម្ដង ដែល​មាន​ឈ្មោះ​ថា៖ Windows 7 USB/DVD Tool ជា​កម្មវិធី​សម្រាប់​បង្កើត​ឯកសារ bootable នៃ Windows 8 ទៅ​ក្នុង DVD ឬ​ក៏ USB។

[OS] Windows 8 Developer Preview | ប្រព័ន្ធដំណើរការណ៍ Windows 8

បន្ទាប់ពីកិច្ច​ខិតខំប្រឹងប្រែងរបស់​ Microsoft ក្នុងការបង្កើត​ប្រព័ន្ធ​ដំណើរ​ការ​ថ្មី Windows 8 ពេល​នេះ ក្រុមហ៊ុន បានបញ្ចេញ​កំណែ​ដំបូង​ហើ្យ ជា Windows 8 Developer Preview។ ដោយ​ដាក់​ឱ្យ​ទាញ​យក​ Windows 8 Developer Preview បាន​ដោយ​សេរី និង​អាច​យក​មក​សាក​ដោយ​ខ្លួន​ឯង​បាន។ ចំពោះ​ការ​ដំឡើង​ Windows 8 នេះ​ គឺ​អាច​ប្រើ​ Virtual Box, VMware ឬ​ជា​ Dual Boot ក៏​បាន។ មិត្ត​យុវវ័យ​អាច​ទាញ​យក​​ជា​កំណែ​ប្រែ​ 32-bit ទំហំ 2.8GB , 64-bit ទំហំ 3.6GB និង 64-bit ជាមួយ​ Developer tool ទំហំ 4.8GB។

តម្រូវការ​ទាប​បំផុត​សម្រាប់​ អ្នក​ចង់​សាកល្បង​ Windows 8 មាន​ដូច​ខាង​ក្រោម៖