Affiliate Program ”Get Money from your Website”

Thursday, September 22, 2011

Facebook​បង្កើត​បទពិសោធន៍​​ចងចាំ​ថ្មី“Timeline”


រយៈ​ពេល​ចុង​ក្រោយ​នេះ Facebook បាន​បន្ថែម​មុខងារ​ថ្មី​ៗ​ជា​ច្រើន​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន​ដូចជា​ Privacy control, ប៊ូតុង​ Subscribe, Smart List, ការ​បង្ហាញ​ស្រដៀង​នឹង​ Google+ និង​មាន​មុខងារ​ជាច្រើន​ទៀត។ ពេល​នេះ​ Facebook បាន​ណែនាំ​អ្វី​កាន់​តែ​អស្ចារ្យ​ជាង​មុន​ទៀត​គឺ ការ​បង្កើត​បទពិសោធន៍​ចងចាំ​ថ្មី​ហៅ​ថា​ Timeline។
Timeline នេះ​ជា​ Profile មួយ​ស្ថិត​នៅ​ក្នុង​ Profile ធំ​របស់​អ្នក​ប្រើប្រាស់​Facebook។ វា​អាច​ចងចាំ​រាល់​សកម្មភាព​សំខាន់ៗ​របស់​ម្ចាស់​គណនី។ Zuckerberg បាន​និយាយ​ឲ្យ​ដឹង​ជុំវិញ​ Timeline នេះ​ថា អ្នក​ប្រើប្រាស់​ជា​ច្រើន​បាន​ប្រើ​ Profile របស់​ខ្លួន​ដើម្បី​ប្រាប់​ពី​រឿង​ផ្ទាល់​ខ្លួន​ដល់​អ្នក​ដទៃ។ ចុះ​បើ​រយៈ​ពេល​ចេះ​តែ​យូរ​ទៅ​ៗ តើ​​អាច​និយាយ​ចប់​ទេ? Timeline គឺ​ជា​ដំណោះស្រាយ​លើ​រឿង​នេះ។

ឧទាហរណ៍​ថា​ ឆ្នាំ​នេះ​អ្នក​នៅ​ប្រទេស​កម្ពុជា ប៉ុន្តែ​ឆ្នាំ​ក្រោយ​អ្នក​ទៅ​បរទេស នោះ​Timeline នឹង​ចង់​ចាំ​រាល់​សកម្មភាព​ហើយ​កំណត់​នៅ​ក្នុង Facebook ដើម្បី​ឲ្យ​អ្នក​អាច​មើល​ឡើង​វិញ​បាន។ មិន​គ្រាន់​តែ​សកម្មភាព​ទេ​ សូម្បី​តែ​តន្ត្រី​ ឬ​វីដេអូ​ដែល​អ្នក​ស្តាប់​ និង​មើល​​ក៏​ Timeline អាច​ចង​ចាំ​ ហើយ​បង្ហាញ​បាន​ដែរ។
អស្ចារ្យ​ទេ? មើល៎ មិត្ត​យុវវ័យ​យល់​យ៉ាង​ណា​ចំពោះ​ការ​រីក​ចំរើន​យ៉ាង​លឿន​របស់​ Facebook នេះ? ការ​ធ្វើ​បែប​នេះ តើ​ជា​ការ​ធ្វើ​ឲ្យ Facebook កាន់​តែ​ស្មុគស្មាញ​ជាង​មុន ឬ ងាយ​ស្រួល​ជាង​មុន? ជួយ​ប្រាប់​ផង​ណា!

ដកស្រង់ពី សប្បាយ

0 comments:

Post a Comment