Affiliate Program ”Get Money from your Website”

Tuesday, October 25, 2011

របៀបបង្កើត Account នៅក្នុង Gmail.com


ខ្ញុំ​គិត​ថាមានមនុស្ស​ចំនួន​ចេះ​បង្កើត Account នៅក្នុង www.gmail.com ហើ្យ តែមនុស្ស​មួយ​ចំនួន​នៅ​មិន​ទាន់​ចេះ​ទេ ទើប​ពេល​នេះ​ខ្ញុំ​សម្រាប់​ចិត្ត​ រៀបរាប់​ពី​របៀប​បង្កើត​វា។ សូម​ធ្វើ​វា​តាម​ដំណាក់​កាល​នីមួយ​ដូច​ខាង​ក្រោមនេះ។ 

១. ដើម្បីបង្កើតម៉ែល ជំហាន​ដំបូង​យើង​ចូល​ទៅកាន់​គេហទំព័រ www.gmail.com ហើ្យចុច​លើ​ពាក្យ​ត្រង់​ Botton ក្រហម CREATE AN ACCOUNT ។

២. បន្ទាប់​មក​យើង​ចាប់​ផ្ដើម​បង្កើត​ Account ដោយ​វាយ​បញ្ចូល​ព័ត៌មាន​របស់​យើង​ទៅ​ក្នុង​ចន្លោះ​នីមួយ​ៗ ដូច​ខាងក្រោម៖ 
  • ចំណុច​១៖ ​បំពេញ​ឈ្មោះ​ត្រកូល (First name: Peter)
  • ចំណុច២៖ បំពេញឈ្មោះ (Last name: Khemara)
  • ចំណុច៣៖ បំពេញ​អាសយដ្ឋាន​ម៉ែល​ដែល​យើង​ត្រូវ​ការ (Desired Login Name: peter.cambodia007) ហើ្យចុច Button check availability! ដើម្បីបញ្ជាក់​មើល​ថា អាសយដ្ឋាន​ម៉ែល​ហ្នឹង​មាន​អ្នក​ប្រើ​ប្រាស់​រួចនៅ
  • ចំណុច៤៖ បញ្ចូលលេខកូដ Password សម្ងាត់របស់យើង
  • ចំណុច៥៖ បញ្ចូល​លេខ​កូដ​ Password សម្ងាត់របស់យើង ម្ដងទៀត ដើម្បីបញ្ជាក់​ផ្ទៀងផ្ទាត់
  • ចំណុច៦៖ ជ្រើសរើសសំណួរ​ដើម្បី​បញ្ជាក់ពី​សុវត្តិភាព​របស់​អាសយដ្ឋានម៉ែល​យើង (Security email: What was the name of your first teacher?)
  • ចំណុច៧៖ ឆ្លើយ​នឹង​សំណួរ​ដែល​យើង​ជ្រើសរើស​អម្បាញ់មិញ (Answer: Tula)
  • ចំណុច៨៖ បញ្ចូល​អាសយដ្ឋាន​ម៉ែល​ផ្សេង​ទៀត​ បើ​មាន ឬគ្មាន បញ្ចូលក៏បាន អត់ក៏បាន
  • ចំណុច៩៖ ជ្រើសរើសប្រទេស (Location: Cambodia (Kampuchea))
  • ចំណុច១០៖ បញ្ចូលថ្ងៃខែឆ្នាំកំណើត ដោយសរសេរ ខែ/ថ្ងៃ/ឆ្នាំ (Birthday: 09/10/1991)
  • ចំណុច១១៖ សរសេរតាមតួអក្សរបង្ហាញក្នុង​រូបភាពខាងលើ (Word Verification: (សរសេរតាមរូប))
  • ចំណុច១២៖ ចុចលើ Button I accept. Create my account.


  • រូបខាងក្រោមនេះ ជាឧទាហរណ៍ដែលយើងបំពេញសាកល្បងឱ្យមើល

៣. បន្ទាប់ពីបញ្ចូលព័ត៌មាន និងបានអាសយដ្ឋានម៉ែលហើ្យ យើងត្រូវបំពញេលេខទរស័ព្ទ ត្រង់ Phone Number ដើម្បី Verity Account របស់យើង រួចចុច Send verification code ហើ្យក្រុមហ៊ុន​នឹង​ផ្ញើ​កូដ​ តាម​រយៈ​សារ​ Massage ទៅកាន់​លេខ​ទូរស័ព្ទ​ដែល​យើង​បាន​បញ្ចូល​អម្បាញ់មិញ។
៤. ក្រោយ​ពី​ទទួល​បាន​សារ​ Message ដែលមានលេខកូដ៦ខ្ទង់​ សូមយក​លេខកូដ​នោះ​មកបំពេញនៅ​ត្រង់ Verification Code ហើ្យចុចយក Verity។
៥. បន្ទាប់មកទៀត Gmail បានបង្ហាញផ្ទាំងថ្មីមួយ​ទៀត បញ្ជាក់ប្រាប់​ថាអ្នក​បាន​ចុះ​ឈ្មោះ​ដោយ​ជោគជ័យហើ្យ ហើ្យចុចលើ Botton ពណ៌ខៀវដែលសរសេថា Show my account >> ដើម្បី​ចាប់​ផ្ដើម​ដំណើរ​ការ​ប្រើប្រាស់។
៦. ជា​ចុង​បញ្ចប់​ អ្នកនឹង​ទទួល​បាន​អាសយដ្ឋាន​ម៉ែល​ Account របស់យើង នៅ​ក្នុង Gmail.com ហើយ។

សូមរង់ចាំអត្តបទបន្ទាប់ នឹង​និយាយពីវិធីបង្កើត Blog (Blogspot) នៅក្នុង www.blogger.com

សរសេរ និងរៀបចំកែសម្រួលដោយ៖ Peter Khemara

0 comments:

Post a Comment