Affiliate Program ”Get Money from your Website”

Thursday, October 20, 2011

សម្រាប់​អ្នកមាន​បញ្ហា update ទៅ iOS 5



Apple ios 5 បាន​បន្សល់​ម្ចាស់ iRRone, iPod ជាច្រើន​នាក់​ឲ្យ​ឈឺក្បាល​ព្រោះតែ​មិនអាច upgrade វា​ទៅ ios 5 បាន​ជួនកាល upgrade បានដែរ​ប៉ុន្ដែ​ជួបប្រទះ​ជាមួយ​បញ្ហា​ជាច្រើន​ដែល​មិនអាច​ស្មាន​បាន​។ បញ្ហា​ដែល​កើតមានឡើង​នោះ​គឺមាន​ការ ពិបាក download ព្រោះ​ប្រើពេល​យូរពេក​,​អ្នកខ្លះ​upgrade បាន​ប៉ុន្ដែ​បញ្ជីរាយឈ្មោះ​សម្រាប់​ទំនាក់ទំនង​គ្នា​នៅក្នុង contact ត្រូវ​លុបចោល​អស់ អ្នក​ខ្លះទៀត​និយាយថា​មាន Apps មួយចំនួន​ដែល​គេ​បាន​ទិញ​យកមកប្រើ​ក៏​រលាយ​រលុប​បាត់អស់​ទោះបី​គេ​អាច upgrade វា​ទៅ ios 5 បាន​ក៏ដោយ​ក៏​មិនមាន Apps ទាំង​នៅសល់​ក្នុង​ម៉ាស៊ីន​ទៀត​ដែរ​។​
​ ​ជា​ភាគច្រើន​សម្រាប់​អ្នក​ដែល​អាច upgrade បាន​ច្រើន​ជួបប្រទះ​ជាមួយ​ការ​រលុប​បាត់​Apps ដែល​បាន​ទិញ​រួចហើយ​, ហើយក៏ មិនមាន​ឈ្មោះ​ប្រូ​ក្រាម​ដែល​បាន​ទិញ​នោះ​បង្ហាញ​ចេញ​នៅក្នុង iTuner ទៀត​ដែរ ចំពោះ​អ្នក​ដែល​បានធ្វើ​ឲ្យ​ទូរស័ព្ទ​នោះ​មាន​បញ្ហា​នឹងមិន​អាច ឲ្យ​វា​ដំណើរការ​ជា​ប្រក្រតី​វិញ​បានឡើយ ចាំបាច់​ត្រូវ Reset វា​ទៅ Factory setting វិញ បើ​ធ្វើ​ដូច្នេះ​អ្វីៗ​ដែលមាន​នឹង​បាន set នាពេល​កន្លងមក​នោះ​នឹងត្រូវរ​លុបចោល​ទាំងអស់​មិនអាច​យក​ត្រឡប់មក​ប្រើការ​វិញ​បានឡើយ​។​
​ ​បញ្ហា​ទាំង​ប៉ុន្មាន​ខាងលើនេះ​ជាដំបូង​ត្រូវបាន​គេ​Post នៅក្នុង twitter forum គឺ​ប្រហែលជា មួយ​ម៉ោង​បន្ទាប់ពី ios 5 ត្រូវបាន​ដាក់ចេញ​ឲ្យ download ។​
​ ​ខាងក្រោម​នេះ​គឺជា​បញ្ហា​មួយចំនួន​ដែល​ច្រើន​កើតឡើង​នៅពេល upgrade ទៅជា ios 5 :
​ ​*'Internal error 3200'
​ ​វា​ជា Error message ដែល pop ចេញមក​នៅ​ខណៈពេល​យើង​កំពុង upgrade បើ​មាន​Error ចេញមក​នោះ​វា បង្ហាញថា Apple Authentieation server មិន​ដំណើរការ​ត្រឹម​ត្រូវមាន​បញ្ហា​។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ
​ ​តាមពិតទៅ​បញ្ហា​ចេញ Error បែបនេះ​វា​អាច fix ដោយ​ខ្លួនឯងបាន គឺ​វា​បណ្ដាលមកពី​មាន​អ្នក​ប្រើ​ច្រើនពេក​ព្យាយាម download ios 5 ក្នុងពេល​តែមួយ​ដូច្នេះ server របស់ Apple ដែល​បានដាក់​ឲ្យ​សម្រាប់ download មិនអាច​ទ្រោល​ចំពោះ ចំនួន​នៃ​អ្នក​ចូល download នោះបាន​ទាំងអស់​ឡើយ ។ ទោះបីជា Apple បាន​ព្យាយាម​ដាក់ server ថ្មី​ជា​បន្ថែម​ដើម្បី​កាត់បន្ថយ បញ្ហា​នេះ​យ៉ាងណាក៏ដោយ​ក៏​មិនអាច​ជួយ​បាន​ច្រើន​ដែរ​, ហេតុនេះ​យើង​មិនគួរ​ប្រញាប់​ប្រជ្រៀត​ជាមួយ​គេ​ដើម្បី​ព្យាយាម download នោះឡើយ ត្រូវ​រង់ចាំ​បន្ដិច​សិន​ទៅ​ទុក​ឲ្យ​វា​ស្បើយ​បន្តិច​សិន​ក៏​មិនជា​យូរពេក​ដែរ​ទេ​។​
​ ​*'Error-34'
​ ​បើ​យើង​ឃើញ Error នេះ​ចេញមក​គឺ​មានន័យថា itunes ផ្ដល់ដំណឹង​ទៅ Apple server បញ្ជាក់ថា​យើង out of disk space, តែ​ក្នុងករណី​ពិត​វា​មិនមែន​ដូច្នោះ​ទេ​តែ​ក៏មាន​អ៊ីចឹង​ដែរ​។​
​ ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​
​ ​Error បែបនេះ​កម្រ​លេច​ចេញមក​ណាស់ ប៉ុន្តែ​បើសិន​ជាមាន​គឺ​វា​កើតឡើង​ដោយសារ​យើង​ជា​អ្នក​ប្រើ​បាន compress files របស់​យើង​ឲ្យ​មាន​ទំ​ហំំ​តូច​ដើម្បី​អាចដាក់​ចម្រៀង​បាន​ច្រើន តែ​តាមពិត​បើ​គិត​ទៅជា​ទំហំ​ពិតប្រាកដ​ដែល​យើង​មាន គឺ ពេញ​អស់​ទៅហើយ ដូច្នេះ​ពេល​យើង upgrade វា​បង្ហាញ​ទំ​ហ disk ពិត​នៅ Apple server ដូច្នេះ Apple server ចេញ Error
​នេះ​មក​ប្រាប់​យើង​(​ភាគច្រើន​គឺ​យើង compress files​ទៅ 128kbps ទើប​កើតមាន​បញ្ហា​បែបនេះ​) ។ ដក files ដែល​យើង​មាន​ចោល​ចេញ​ខ្លះទៅ​និង Decompress files មក​ធម្មតា​វិញ ដើម្បី​បាន space ដែល​យើង​មាន​ពិតប្រាកដ​នោះ យើង​នឹង​ដឹងថា​តើ​យើង​មាន space គ្រប់គ្រាន់​សម្រាប់ download ឬ upgrade វា​បានដែរ​ឬ​អត់ ។​
​ ​*'Error 1603'
​ ​Error នេះ​, គេ​មិនដឹងថា​វា​បណ្ដាលមកពី​ហេតុអ្វី​ទើបបានជា​វា​ចេញ Error បែបនេះ​មក​ទេ​, ជាធម្មតា​បើ​យើង​បាន ឃើញ Error នេះ​ចេញ​មកវា​អាច​ប្ដូរ devices របស់​យើង​ឲ្យ​ទៅជា Recovery mode ភ្លាមៗ​នោះដែរ​បន្ទាប់ពី​យើង​បានឃើញ​វា លេច​ចេញមក​,​ភាគច្រើន​វា​កើតមាន​បញ្ហា​នេះ​ដោយសារ devices របស់​យើង​បាន Altered ដោយ​ប្រការ​ណាមួយ​ជាមួយ​គ្រឿង ក្នុង​របស់​វា '​ប្រព័ន្ធ​របស់​វា​' ។​
​ ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ
​ ​យើង​ត្រូវដាក់​ទូរស័ព្ទ​(iphone, ipod )​របស់​យើង​ឲ្យ​ទៅជា Recovery Mode តែ​ការធ្វើ​បែបនេះ​វា​អាចធ្វើ​ឲ្យ​យើង បាត់បង់ Data របស់​យើង​ដែល​រក្សាទុក​ក្នុងនោះ ព្រោះ​វា​ត្រូវ Recover ជាថ្មី​, ដូច្នេះ​វិធី​មួយ​ដែល​យើង​ត្រូវ​ធើ្វ​ដើម្បី​ការពារ ការបាត់បង់ Data របស់​យើង​មុនពេល​ដាក់​វា​ឲ្យ​ចូលទៅក្នុង Recover mode នោះ គឺ​ត្រូវ Backup data របស់​យើង​ទុក​សិន មុនពេល​ដាក់​វា​ឲ្យ​ទៅជា Recover mode សិន​មុនពេល upgrade​ទៅ ios 5 ។​
*** ដាក់ iphone ឬ ipod ទៅជា Force Recover mode
​ ​-Disconnect USB cable ពី device (iphone ឬ ipod )​តែ​ត្រូវ​ទុក​ម្ខាង​ទៀត​ឲ្យ​នៅ​ភ្ជាប់​ជាមួយ computer ។​
​ ​-​បិទ device (iphone ឬ ipod ) ដោយ​ចុច​លើ button sleep/wake ពេលនោះ​យើង​នឹង​បានឃើញ slider ក្រហម​ចេញមក​ឲ្យ យើង slide វា​ទៅខាង​ស្ដាំ​ដើម្បី​បិទ ត្រូវ​រង់ចាំ​រហូត​វា​បិទ​បាន​តាម​សម្រួល ។​
​ ​-​ចុច​លើ Home button ក្នុងពេល​កំពុង​ចុច​នេះ​ត្រូវ​ភ្ជាប់​USB ជាថ្មី​ម្ដងទៀត​កុំ​លែងដៃ​ឲ្យ​សោះ​រហូត​ត​ភ្ជាប់​USB រួច សិន នៅពេល​យើង​តវា ភ្ជាប់​USB​ហើយ​នេះ ពេលនោះ​វា​ប្រហែលជា power on រួចហើយ​ដែរ តែ​ក៏​កុំ​ទាន់​លែងដៃ​ពី home button ដែរ ត្រូវ​រក្សា​ចុច​Home button ជា​បន្ត​រហូតដល់ connect to itunes លេច​ចេញមក ពេលនោះ​ចាំ​ដក​ដៃ​ចេញពី Home button
​ ​បើសិន itunes មិនបាន​បើក​ចេញ​មកជា​ស្វ័យ​ប្រ​វ​ត្ដិ​ទេ នោះ​យើង​អាច​បើក​វា​ដោយ​ខ្លួន​ផ្ទាល់ (Manually open it ) ពេលនោះ​យើង​អាច​នឹង​ឃើញ Alert មួយ​ចេញមក​ដាក់ថា​'Recovery Alert 'ធ្វើតាម​អ្វីដែល​បាន​ចេញមក​, ដើម្បី​ឲ្យ​វា​អាច​Restore ,iphone ឬ ipod Touch របស់​យើង​នោះ ។​
​ ​បើសិនជា​មិត្ត​អ្នកអាន​មាន tips ស្ដីពី​បញ្ហា upgrade iphone ទៅ ios 5 សូមជួយ​ចែករំលែក​ផង សូម​អរគុណ ៕

ដកស្រង់ចេញពី CEN

0 comments:

Post a Comment