Affiliate Program ”Get Money from your Website”

Tuesday, October 4, 2011

Apple បញ្ចេញ iPhone ថ្មី​ហើយ តែ​មិន​មែន​iPhone 5 ទេ

iPhone 4S

នៅ​ទីបំផុត​ ក្រុមហ៊ុន Apple បាន​បញ្ចេញ​នូវ​ iPhone ស៊េរី​ថ្មី​របស់​ខ្លួន​ហើយ​កាល​ពី​យប់​ម៉ិញ​នេះ តែ​មិន​មែន​ជា iPhone 5 ដែល​គ្រប់​គ្នា​រំពឹង​ទុក​នោះ​ទេ​ គឺ​ជា​ iPhone 4S ដូច​ដែល​អ្វី​ដែល​ខ្មែរ​សារិកា​បាន​ចុះ​កន្លង​មក​។
ទូរសព្ទ iPhone 4S នឹង​មានទំហំ​ផ្ទុក ១៦ជីហា្កបៃ ៣២ជីហ្កាបៃ និង​៦៤ជីហ្កាបៃ​ ហើយ​នឹង​ត្រូវ​ចេញ​លក់នៅប្រទេស​ចំនួន​៧ នៅ​ថ្ងៃទី​១៤ ខែ​តុលា ខាង​មុខ​នេះ​។
ទូរសព្ទ​ថ្មី​នេះ​នឹង​មើល​ទៅមាន​សំបកក្រៅ​​ដូច​ iPhone 4 ដែរ ប៉ុន្ដែ​គ្រឿង​ក្នុង​របស់​វាមាន​ការខុស​ប្លែក​ច្រើន ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​ថា iPhone 4S។
លោក Phil Schiller ដែល​ជា​អនុ​ប្រធាន​ផ្នែក​ទីផ្សារ​ផលិត​ផល​នៃ​ Apple ដែល​បាន​ណែ​នាំ​ពី​ iPhone 4S ថ្មី​នេះ​ បាន​និយាយ​ថា កុំ​អាក់​អន់​ចិត្ត​នឹង​ iPhone ថ្មី​នោះ ព្រោះ​ផ្នែក​ខាង​ក្នុង​របស់​វា​គឺ​ថ្មី​ទាំង​អស់​។
iPhone 4S ដំណើរ​ការ​ដោយ A5 processor ដូច iPad 2 ដែរ ហើយ​មាន​កាមេរ៉ា​ប្រសើរ​ជាង​មុន ពោល​គឺ ៨មេហ្កាភិច​ស៊ែល​ (iPhone 4 មាន ៥មេហ្កាភិច​ស៊ែល​) ដែល Apple បាន​និយាយ​ថា កាមេរ៉ា​នេះ​នឹង​ធ្វើ​ឲ្យ​លោក​អ្នក​ទទួល​បាន​រូប​ភាព​ច្បាស់​ជាង​មុន លឿន​ជាង​មុន និង​មាន​ពណ៌​ធម្ម​ជាតិ​ល្អ​ជាង​មុន​ផង​ដែរ​។
អ្វី​ដែល​ពិសេស​ជាង​នេះ​ទៅ​ទៀត គឺ iPhone 4S មាន​ Voice-recognition app ដែល​មាន​ឈ្មោះ​ថា Siri ដែល​អាច​ឲ្យ​លោក​អ្នក​សួរ​នូវ​អ្វី​ដែល​អ្នក​ចង់​ដឹង​ បញ្ជា​ទៅកាន់​​ iPhone របស់​អ្នក​ដោយ​ប្រើ​សំលេង ដូច្នេះ​ហើយ​បាន​គេ​ហៅ​ព្រឹត្តិការណ៍​នេះ​ថា​ "Let's Talk iPhone"។ Siri គឺ​ជា​ជំនួយការ​ដ៏​ឆ្លាត​វៃ ​ដែល​អាច​ឲ្យ​លោក​អ្នក​រៀប​ចំ​កាល​វិភាគព្រឹត្តការណ៍​នានា ដាក់​ម៉ោង​រោទ៍ ការ​ព្យាករណ៍​អាកាស​ធាតុ​ និង​មាន​អ្វី​ជា​ច្រើន​ទៀត​ តាមរយ:​ការ​និយាយទៅកាន់​ iPhone។ បើ​អ្នក​​សួរថា Do I need a raincoat today?"  ពេល​នោះ​​​ iPhone របស់​អ្នក​នឹង​ឆ្លើយ​ទៅ​កាន់​អ្នក​ភ្លាម​នៅ​ការ​ព្យាករណ៍អាកាសធាតុ  បើអ្នក​និយាយ​ថា "Wake me up tomorrow at 6am"  វានឹង​កំនត់​ម៉ោង​រោទ៍ (Alarm clock)​អោយ​អ្នក បើ​អ្នក​ប្រាប់​វាថា "I want to try Italian food" វានឹង​ប្រាប់​អ្នក​វិញ​ថាមានភោជនីយដ្ឋានបី​បួន​នៅ​ក្បែៗ នឹង​ព្រម​ជា​មួយឈ្មោះ អាសយដ្ឋាន របស់ភោជនីយដ្ឋាន​ទាំង​នោះ បើអ្នក​ប្រាប់​វាថា "Take me to that Restaurant" វានឹង​បង្ហាញ​ផ្លូវ​ដល់​អ្នក​តាម​រយ: Google Map។
iPhone 4S នឹង​ដំណើរ​ការ​ដោយ iOS 5 ដែល​ជា​ប្រព័ន្ធ​ដំណើរ​ការ​ថ្មី​ដែល​នឹង​ចេញ​នៅ​ថ្ងៃ​ទី ១២ តុលា ខា​ង​មុខ​នេះ​​។ ដើម្បី​អោយ​កាន់​តែ​ជ្រាប​ច្បាស់​សូម ចូល​ទៅកាន់​វ៉ិបសៃថ៍​របស់ Apple www.apple.com
តើ​អ្នក​មាន​គំរោង​ដូរ​ទូរសព្ទ​របស់​អ្នក យក​ iPhone 4s ​ទេ?



ដកស្រង់ពីខ្មែរសារិកា

0 comments:

Post a Comment