Affiliate Program ”Get Money from your Website”

Tuesday, October 4, 2011

Facebook​ កាន់​តែ​ប្រុង​ប្រយ័ត្ន​ជាង​មុន!


ខណៈ​ពេល​ដែល​អ្នក​ប្រើប្រាស់​ចេះ​តែ​កើន​ឡើង​មិន​ឈប់​ឈរ​ Facebook ក៏​ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ឲ្យ​កាន់​តែ​ខ្លាំង​ជាង​មុន​ ព្រោះ​អ្នក​ប្រើប្រាស់​កាន់​តែ​ច្រើន ជន​ខិលខូច​ក៏​កាន់​តែ​ច្រើន​ដែរ។

ដើម្បី​ការពារ​អ្នក​ប្រើប្រាស់​របស់​ខ្លួន Facebook បាន​សហការ​ជាមួយ​ក្រុមហ៊ុន Websense ក្នុង​គោល​បំណង​កំណត់ និង​ការពារ​ប្រព័ន្ធ​សុវត្ថិភាព​​នៅ​លើ​បណ្តាញ​សង្គម​មួយ​នេះ។ Websense នឹង​ជួយ​រក្សា​អ្នក​ប្រើប្រាស់​ឲ្យ​មាន​សុវត្ថិភាព​ដោយ​កំណត់​លើ​ការ​បើក​អាសយដ្ឋាន​ដែល​មាន​មេរោគ។ ពេល​ណា​អ្នក​ប្រើប្រាស់​ព្យាយាម​បើក​អាសយដ្ឋាន​ដែល​គ្មាន​សុវត្ថិភាព​ Websense នឹង​ចេញ​ជា​កំណត់​សម្គាល់​នៅ​លើ​អេក្រង់​ ដោយ​ស្នើ​សុំ​ឲ្យ​អ្នក​ប្រើប្រាស់​ត្រឡប់​ទៅ​ទំព័រ​ដើម​វិញ។



នេះ​អាច​ជា​យុទ្ធសាស្ត្រ​ក្នុង​ការ​ការពារ​បណ្តាញ​ទំនាក់ទំនង​សង្គម​របស់​ខ្លួន ប៉ុន្តែ​មិន​មែន​មាន​តែ​ប៉ុណ្ណឹង​នោះ​ទេ Facebook ក៏​បាន​សហការ​ជាមួយ​ Web of Trust ដើម្បី​គ្រប់គ្រង​លើ​ការ​ចែក​ចាយ​មេរោគ​នៅ​លើ Facebook ផង​ដែរ។ ជា​ពិសេស​ Facebook ក៏​មាន​ Database ផ្ទាល់​ខ្លួន​ដែល​បាន​កំណត់​លើ​អាសយដ្ឋាន​គ្រោះថ្នាក់​ផង​ដែរ។

ងាក​ទៅ​មើល Websense វិញ​ វា​បាន​បញ្ចេញ​កម្មវិធី​ក្នុង Facebook ឈ្មោះ Defensio ដែល​អាច​ដាក់​កម្រិត​លើ​អាសយដ្ឋាន​ដែល​អ្នក​ប្រើប្រាស់​អាច​ផ្សាយ​លើ​ Wall របស់​ខ្លួន​បាន។

Facebook ព្យាយាម​ការពារ​ខ្លួន​ប៉ុណ្ណឹង​ គ្រប់គ្រាន់​នៅ? មិត្ត​អ្នក​អាន​គិត​ថា​ Facebook អាច​ការពារ​ខ្លួន​បាន​ដែរ​ឬ​យ៉ាង​ណា? គួរ​បញ្ជាក់​ផង​ដែរ​ថា កាល​ពី​ខែ​កន្លង​ទៅ​ក្រុម Hacker ឈ្មោះ Anonymous ធ្លាប់​បាន​ប្រកាស​​ចង់​បំផ្លាញ​ Facebook នៅ​ត្រឹម​ថ្ងៃ​ទី ៥ ខែ​វិច្ឆិកា​ខាង​មុខ​នេះ៕

ដកស្រង់ពីសប្បាយ

0 comments:

Post a Comment