Affiliate Program ”Get Money from your Website”

Monday, October 17, 2011

Microsoft Windows 8 ប្រការ​១០ យ៉ាង ដែល​ធ្វើ​ឲ្យ IOS និង Android ត្រូវ​ក្រែង!


អ្នកវិភាគ​ព័ត៌មាន​ផ្នែក Technology មួយចំនួន​យល់ស្រប​គ្នា​ថា Windows 8 អាច​ដំណើរការបាន​យ៉ាង​ល្អជា​មួយ device បែប tablet ដែល​កំពុងទ​ទូល​បាន​ការនិយម​ច្រើនជាង​ពេលណា​ទាំងអស់ ប៉ុន្តែ​វា​ហាក់ដូចជា​នៅមាន​ប្រការ​ចន្លោះប្រហោង​មួយចំនួន ដែល​អ្នក​ប្រើ​ពិចារណា​ចំពោះ​អ្វីដែល​គេ​នឹង​ទិញ​មក​ប្រើ :
​ ​- Android OS (Google) គឺជា OS មួយ​ថ្មី ទិសដៅ​របស់​វា គឺ​សម្រាប់ tablet និង Smartphone, យើង​មិនអាច​ប្រើ​ប្រូ​ក្រាម​របស់ Windows ឬ IOS ជាមួយ Android OS បានទេ វា​អាច​ត្រឹមតែ​ឲ្យ​យើង​ប្រើ​ប្រូ​ក្រាម​ផ្ទាល់​របស់​វា​តែប៉ុណ្ណោះ វា​ជា​អ្វីមួយ​ដែល​ដាច់ដោយឡែក និង​ខុស​ឆ្ងាយ​ពី IOS និង Windows ។​
​ ​- IOS (Apple) វា​ជា​អ្វីមួយ​ដាច់ដោយឡែក​ដែរ ប្រូ​ក្រាម​សម្រាប់​ប្រើ​ជាមួយ IOS គឺ​ប្រើ​បានតែ​ជាមួយ iPhone, iPad, iPod តែប៉ុណ្ណោះ តែ file របស់​វា​ខ្លះ​អាច​ឲ្យ​អ្នក​ប្រើ​យកទៅ​ប្រើ​ជាមួយ MAC OSX បាន​ពី MAC OSX ក៏​អាច​យកមក​បើក​ជាមួយ​វា​បាន អាច​ប្រើ font អក្សរ​ខ្មែរ​បាន ព្រមទាំង​មានគុណ​ភាពល្អ ពណ៌​ស្អាត ។​

​ ​- Windows Mobile 7 (Microsoft) វា​មិន​ដូចគ្នា​ជាមួយ Windows ដែល​យើង​ប្រើ​នៅលើ Laptop ឬ Desktop នោះឡើយ ប្រូ​ក្រាម​របស់​វា​ផ្សេង​មិនអាច​ឲ្យ​យើង​យកមកប្រើ​ចូលគ្នា​បានទេ តែ file របស់​វា​ដូចជា Office ជាដើម អាច​យកមកប្រើ ឬ បើក​ជាមួយ Windows ធម្មតា​បាន អាច​ប្រើ​ភាសា​ខ្មែរ font ខ្មែរ​បាន ។ តែ tablet ប្រភេទ​នេះ​មិនសូវមាន​ច្រើន​ទេ មាន​ក្រុមហ៊ុន​តែមួយ​ចំនួន​តូច​ប៉ុណ្ណោះ ដែល​ផលិត tablet ដើរ​ដោយ Windows Mobile ដោយសារ វា​មាន​បញ្ហា​ជាមួយ touch Screen ស៊ី​ភ្លើង​ច្រើន និង​គ្មានអ្វី​ពិសេស​សម្រាប់​ទាក់ចិត្ត​អ្នកទិញ ។
​ ​ប៉ុន្តែ​ជាមួយ Windows 8 វិញ ក្រុមហ៊ុន Microsoft ហាក់ដូចជា​បានធ្វើ​កិច្ចការ​នេះ​យ៉ាងច្រើន ដើម្បី​ដណ្តើមយក​ទីផ្សារ tablet មួយចំណែក​មកវិញ ព្រោះ​សព្វថ្ងៃនេះ Android និង IOS បាន​គ្របដណ្តប់​យ៉ាងច្រើន​លើ​ទីផ្សារ​នេះ ។​
​ ​Windows 8 គឺជា​អ្វីមួយ​ដែល​គេ​គ្រប់គ្នា​បាន​ទន្ទឹងរង់ចាំ​មកជា​យូរ​មកហើយ តែ​មិនសូវមាន​អ្នក​ណាមួយ​បានដឹង​ពី​ប្រការ​លំអិត​របស់​វា​ឡើយ ទើបតែ​ពេលនេះ និង​បន្ទាប់ពី Microsoft បាន​បញ្ចេញ​វា​ឲ្យ​ដឹង ទើប​គេ​បាន​ច្បាស់​ថា Windows 8 ពិតជា​មិនធម្មតា​ឡើយ ហើយនឹង​ក្លាយ​បក​ត្រឡប់​ទៅជា​គូប្រជែង​ដ៏​សម្បើម​មួយ​ជាមួយ IOS របស់ Apple និង Android របស់ Google ។​
​ ​ក្នុង​ពេលនេះ Microsoft ហាក់​យល់ថា Windows Mobile 7 វា​ល្មម​គ្រប់គ្រាន់​សម្រាប់​ទីផ្សារ Smart phone ហើយ ម្យ៉ាងវិញទៀត​នោះ វា​ក៏​មិនជា​ប៉ះពាល់​ច្រើន​ដល់ Android និង IOS ច្រើន​ដែរ តែ​ចំពោះ​ទីផ្សារ Tablet វិញ Windows 8 ហាក់ដូច​ឈាន​មួយ​ជំហាន​ទៀត​យ៉ាង​វែង​ទៅក្នុង​ទីផ្សារ​នេះ ចំណែក​ក្រុមហ៊ុន​ដែល​ផលិត tablet វិញ បាន​សម្លឹង​ឃើញ​ពី​ប្រយោជន៍​ដ៏​សំខាន់ ពី Windows 8 រួចទៅហើយ​ដែរ ..... គេ​បាន​មើលឃើញ​ផលចំណេញ​ក៏​ច្រើន​ដែរ ព្រោះ​វា​ជាទី​សង្ឃឹម បន្ទាប់ពី​គេ​បានដឹង​ពីអ្វី​ដែល Windows 8 មាន និង​អាច​ធ្វើបាន ។ Microsoft រួមទាំង​អ្នកវិភាគ​ដទៃទៀត យល់ស្រប​ថា Windows 8 គឺជា​ផ្លូវដង្ហើម​មួយ​ថ្មី​ទៀត សម្រាប់​ទីផ្សារ​កុំព្យូទ័រ​បែប Mobile ។​
​ ​កត្តា ១០ យ៉ាង​ខាងក្រោម​នេះ អាច​បញ្ជាក់បាន​ពី Windows 8 :
​ ​១. វា​ជា Windows បើ​និយាយ​ឲ្យ​ចំ​ទៅ !
​ ​ទោះបី​យើង​ចូលចិត្ត​វា​ក្តី មិន​ចូលចិត្ត​ក្តី តែ​ទីផ្សារ​របស់ Windows នៅតែ​ធំ​, វា​ត្រូវបាន​គេ​ប្រើ​ជាមួយ​កុំព្យូទ័រ​ចំនួន​រាប់ពាន់​លាន​គ្រឿង​ទូទាំង​ពិភពលោក ឯ​អ្នក​ប្រើ​ច្រើន​លាន​នាក់​ទៀត​នៅតែ​ចូលចិត្ត​វា ព្រោះ​វា​មាន​ប្រូ​ក្រាម​ច្រើន​សម្រាប់​ប្រើ ហើយ និង​ចូលចិត្ត​ប្រើ Windows ច្រើនជាង OS ដទៃ​ឯទៀត ។ ដូច្នេះ​នៅពេលដែល Windows 8 អាច​ឲ្យ​គេ​ប្រើ​ជាមួយ​ពពួក tablet បាន​ថែម​ទៀតផង​នោះ វា​នឹងធ្វើ​ឲ្យ​អ្នក​ប្រើ​ច្រើន​លាន​នាក់​នោះ​បន្ត​មក​ទិញ tablet ដើរ​ដោយ Windows 8 ជា​បន្តទៀត​មិន​ខាន ពួកគេ​ភាគច្រើន​ប្រហែល​នឹងមិន​ប្តូរ​ចិត្ត​ឡើយ ។​
​ ​២. ក្រុមហ៊ុន​ធំៗ​ខ្លះ​អាច​ចេញពី Android មកវិញ ! បើ​យើង​មើលទៅ​កាន់​ទីផ្សារ​របស់ tablet វិញ យើង​អាច​នឹង​ឃើញ​ពី​ប្រការ​មិន​ទំនង​មួយចំនួន​មិន​ខាន នោះ​ក៏​ព្រោះតែ​ពួកគេ​បាន​ងាក​ទៅរក Android តែ​មិនអាច​យក​ការងារ​ដែល​គេ​មាន​ជាមួយ Windows ទៅប្រើ​បាន ។ តួយ៉ាង​ក្រុមហ៊ុន Blackberry Play book និង Cisco Cius មិនបាន​ទទួលជោគជ័យ​ច្រើន​ឡើយ ថែមទាំង​មិន​ទទួលបាន​ការចាប់អារម្មណ៍​ពី​ផ្សា​រដែរ ព្រោះ​ពួគគេ​ប្រើ Android OS សម្រាប់ tablet ដែល​គេ​ផលិត ។ តែ Windows 8 អាចជា​រឿង​មួយ​ដោយឡែក បើសិនជា​អ្នកដឹកនាំ​ក្រុមហ៊ុន​ពិចារណា​ឲ្យ​បាន​ល្អិតល្អន់ គេ​និង​មើលឃើញ​ពី​ផ្លូវ​មួយ​ដែល​វែងឆ្ងាយ ទាំង​ជាមួយ Windows 8 មិន​ត្រឹមតែ​វា​អាច​ឲ្យ​ប្រើ​ប្រូ​ក្រាម​ដែល​កំពុងមាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​អាច​ឲ្យ​គេ​ប្រើ​រួមគ្នា​ទាំង Desktop និង tablet ផងដែរ ។ តែបើ​គេ​ប្រើ Android វិញ កិច្ចការ​របស់គេ​ទាំងស្រុង និង​ត្រូវ​កាត់ផ្តាច់​ព្រោះ​វា​ជា​ភព​ពីរ​របស់ OS ដែល​ផ្សេងគ្នា ។​
​ ​៣. វា​មិនយឺត​ពេល​ពេក​ទេ !
​ ​អ្នកខ្លះ​គិតថា Microsoft ហាក់ដូចជា​យឺត​បន្តិច ខណៈដែល​ក្រុមហ៊ុន​នេះ​ទើប​ឈានចូល​ក្នុង​ទីផ្សារ​របស់ tablet នេះ មួយវិញទៀត គេ​ក៏បាន​រិះគន់​ផងដែរ​ថា Windows 7 គួរតែមាន​អ្វី​ប្រសើរ​ល្មម​គ្រប់គ្រាន់​សម្រាប់ tablet ជាពិសេស​របៀប​ប្រើ​របស់​វា បើ​ធ្វើ​យ៉ាងនេះ​បាន​នោះ វា​នឹង​អាច​កាត់បន្ថយ​ជោគជ័យ​របស់ Android បាន តែ​ការគិត​បែបនេះ​គឺ​គ្រាន់តែ​ជា​គំនិត​មួយ​ខ្លឺ​ប៉ុណ្ណោះ ព្រោះ​វា​មិនទាន់​ដល់ពេល​វេលា​នៅឡើយ​ទេ ទាំង​បច្ចេកវិទ្យា ទាំង Hardware នៅ​ខ្សោយ​ច្រើន សម្រាប់​ឲ្យ​អាច​ប្រើ Windows បាន​ពេញលេញ ។ យុគ​របស់ tablet មិនទាន់​មកដល់​នៅឡើយ​ទេ ប្រហែលជា​ក្នុង​ឆ្នាំ​ក្រោយនេះ ឬ​ឆ្នាំក្រោយៗ​ទៀត​ឯណោះ ។ តាមពិតទៅ Windows 8 អាច​ចូលមកក្នុង​ទីផ្សារ​នេះ ក្នុងពេល​ដ៏​សមស្រប​បំផុត​ទៅវិញ​ទេ ព្រោះ CPU កាន់តែ​ប្រសើរ​ជាង​មុន វិធីសាស្ត្រ​នៃ​ការផលិត tablet ក៏​ល្អ​ជាង​មុន ដូច្នេះ​មិនអាច​និយាយថា Microsoft មក​យឺត​ពេល​បានឡើយ ។​
​ ​៤. អ្នក​ផលិត tablet កំពុង​លូកដៃ​មករក Windows 8 !
​ ​មិន​ដូច​គ្រា​មុន​នៃ​ជំនាន់ Windows 7 ឡើយ ក្រុមហ៊ុន​ផលិត​កុំព្យូទ័រ​ធំៗ មាន Dell, HP, Sumsung, Gigabyte និង​ច្រើន​ទៀត​បាន​គាំទ្រ Windows 8 និង​ត្រៀម​ផលិត tablet សម្រាប់​វា ។ នេះ​ក៏​ព្រោះតែ​ពួកគេ​យល់ថា គេ​អាច​ទទួលបាន Back up ច្រើន​ល្មម​គ្រប់គ្រាន់​ពី Microsoft សម្រាប់​អ្វីដែល​គេ​បាន​ផលិត​ឲ្យ​ទៅ​ទីផ្សារ ដូច្នេះ​រាល់​បញ្ហា​ដែល​កើតមាន Microsoft ពិតជា​នឹង​រក​វិធី​ជួយ​ដោះស្រាយ​ឲ្យ​ទៅ​មិន​ខាន ។ តើ​ក្រុមហ៊ុន​ធំៗ ទាំងនោះ​អាចនឹងទទួល​បាន​ជោគជ័យ​ច្រើន​ទេ បើ​គេ​ងាក​មក​ប្រើ Windows 8 វិញ​នោះ ? រឿងនេះ​មិនមាន​អ្នកណា​ហ៊ាន​ធានាបាន​ថា​យ៉ាងណា​នោះទេ ! តែបើ​មាន​ក្រុមហ៊ុន​ច្រើន​ងាក​មក​ផលិត tablet សម្រាប់ Windows 8 នោះ​ជោគជ័យ​របស់​ពួកគេ​ក្នុង​ទីផ្សារ​អាច​នឹងមាន​ច្រើន​ដែរ ហើយ Android និង IOS អាច​ជួប​បញ្ហា និង​សម្ពាធ​ច្រើន​ក្នុង​ទីផ្សារ ព្រោះ​អ្នក​ប្រើ​អាច​ងាក​ចេញមក​ប្រើ tablet ដើរ​ដោយ Windows វិញ ជាជាង​ប្រើ​អ្វី​ដែលមាន​កំហិត និង​មិនអាច​ប្រើការ​បាន​គ្រប់បែបយ៉ាង​របស់ Android ។​
​ ​៥. ដូច​តួយ៉ាង​ក្រុមហ៊ុន Motorola aquisition ជា​ឧទាហរណ៍ ដោយសារតែ Android OS ជា open source វា​បាន​ជួបប្រទះ​បញ្ហា​ជាច្រើន ព្រោះ​ប្រូ​ក្រាម​ខ្លះ​មិនអាច​ប្រើការ​បាន ប្រូ​ក្រាម​មួយចំនួន​បង្ក​ឲ្យ​មាន​បញ្ហា ទីបំផុត Motorola ត្រូវ​ខាតបង់ រហូត​ត្រូវ​លក់​ផ្នែក Mobile របស់ខ្លួន​ឲ្យ​ទៅ​ក្រុមហ៊ុន​ផ្សេង ដោយសារ​ការខាតបង់​នោះ​ច្រើនពេក ។ ដើម្បី​លួង​ចិត្ត​ក្រុមហ៊ុន​ដទៃ Google បានសម្រេច​ចិត្ត​ទទួលយក Motorola Mobile មក​ទុក​ក្នុង​ដៃ ហើយ​គិតថា ចាប់ពីពេលនេះ​ទៅ Google មិន​មែនមាន​ត្រឹមតែ Android OS ប៉ុណ្ណោះ​ទេ ប៉ុន្តែ​មាន​ទាំង​មូលដ្ឋាន Hardware មួយ​ល្មម​គ្រប់គ្រាន់​សម្រាប់​ឲ្យ Google ផលិត Mobile devices ដោយ​ខ្លួនឯងបាន តែបើ​គេ​គិត​ឲ្យ​ជ្រៅ​ជាង​នេះ​បន្តិច វា​អាច​ក្លាយទៅជា​រឿង​មួយ​ផ្សេងទៀត​ទៅវិញ​ទេ ព្រោះ​បើ Google ផលិត​ទាំង OS និង Hardware ផងដែរ​នោះ Samsung និង HTC ប្រាកដជា​មិន​សប្បាយចិត្ត​ឡើយ ព្រោះ​គេ​អាច​គិតថា Google ប្រាកដជា​នឹង​ប្រកួត​ជាមួយ Mobile Devices ដែល​ពួកគេ​ផលិត​លក់​ជាមិនខាន ដូច្នោះ​ផ្លូវ​តែមួយ​របស់​ពួកគេ​នោះ គឺ​គ្មានអ្វី​ក្រៅពី​ងាក​មករក Windows 8 របស់ Microsoft វិញ​នោះឡើយ ។​
​ ​៦. Microsoft មើលឃើញ​យ៉ាងច្បាស់​ពី​កន្លែង​ដែល​ត្រូវ​ឈរជើង​
​ ​ក្រុមហ៊ុន Microsoft អាច​ដឹង​យ៉ាងច្បាស់​ថា Tablet គឺជា​ទីផ្សារ​មួយ​សម្រាប់​ពេលខាងមុខ ហេតុនេះ Microsoft អាច​នឹងមិន​រុញ​រា​បណ្តោយ​ឲ្យ​ទីផ្សារ​មួយ​នេះ ធ្លាក់​ទៅក្នុង​ដៃ​របស់ Google ឬ Apple បានឡើយ ។ Microsoft អាច​ដឹង​ធ្វើ​អ្វីៗ​គ្រប់យ៉ាង​ដើម្បី​ធានា​ឲ្យ​បាន​ថា Windows 8 ពិតជា​អាចជួយ​ឲ្យ Microsoft ឈានចូល​ទីផ្សារ​នេះ​ដោយ​ពើងទ្រូង ហើយ​ក្រុមហ៊ុន​នេះ​នឹងមិន​ស្តាយ ដើម្បី​ចំណាយ​ធ្វើ​ឲ្យ Windows 8 ទទួលបាន​ប្រជាប្រិយ​ពី​ចំណោម​អ្នក​ប្រើ​ដែរ ។​
​ ​៧. Windows 8 ប្រសើរ​ជាង Windows មុនៗ​
​ ​ទោះបីជា​មិនទាន់មាន​ព័ត៌មាន​លំអិត​ណាមួយ​ពី Windows 8 ត្រូវបាន​គេ​ដឹង​មែន ប៉ុន្តែ​វា​បានធ្វើ​ឲ្យ​គេ​គ្រប់គ្នា​សាទរ​ជាមួយ Features ដ៏​សម្បូរ​ណ៍​បែប​របស់​វា ។ មាន​ប្រការ​មួយចំនួន​ដែល​ធ្វើ​ឲ្យ​គេ​ចាប់អារម្មណ៍ បន្ទាប់ពី Microsoft បាន​បញ្ចេញ​ឲ្យ​ដឹង​ខ្លះ​ពី Windows 8 ។​
​ ​នៅក្នុង​ស​ន្និ​សិទ្ធ "Build" ក្នុង​សប្តាហ៍​កន្លងទៅនេះ ។ UI (User Interface) របស់​វា​ត្រូវបាន​ផ្លាស់ប្តូរ នឹង​កែ​ជាថ្មី Icon និ​មួយៗ​ត្រូវបាន​ភ្ជាប់​ជាមួយ Tille របស់​វា តែ​អ្វីដែល​ពិសេស​ជាងគេ​នោះ គឺ Tablet ហើយ​នេះ​ក៏​ជា​លើកដំបូង​ផងដែរ ដែល Microsoft បានធ្វើ​អ្វីៗ​យ៉ាងច្រើន​ដើម្បី​ឲ្យ Multitouch របស់ខ្លួន​ទទួលបាន​ជោគជ័យ ព្រោះ​នៅក្នុង Window 7 វា​ពុំ​សូវ​ដំណើរការ​បានល្អ​សោះ ។​
​ ​៨. មាន​អ្នក​ប្រើ Mobile Devices ច្រើន​យល់ថា Microsoft មិន​ដែលមាន​ប្រវត្តិ​ទទួលបាន​ជោគជ័យ​សោះ​ក្នុង​ជំនួញ​ផ្នែក​នោះ ! ​ ​ការយល់​ដូច្នេះ​ក៏ត្រូវ​ម្យ៉ាងដែរ ប៉ុន្តែ Microsoft មិនបាន​ចូល​លេងល្បែង​ក្នុង​ជំនួញ Smart Phone នោះ​ច្រើន​ឡើយ តែ​ក្រុមហ៊ុន​នេះ ផ្តោត​សំខាន់​ទៅលើ Tablet ច្រើនជាង ព្រោះ​មានជំនឿថា Windows 8 គឺជា​អាវុធ​មួយ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​សម្រាប់​ទាំង​ក្នុង​ទីផ្សារ​មួយ​នេះ ហើយ Microsoft ក៏​ដាក់​ក្តីសង្ឃឹម​ច្រើន​ជាមួយ Windows 8 នេះដែរ ។ ក្រុមហ៊ុន​ផលិត Tablet ច្រើន​ដែរ ដែល​បាន​យល់ស្រប​គ្នា Windows 8 គឺជា​អ្វីដែល​គេ​ចង់បាន ។​
​ ​៩. ក្រុមហ៊ុន Microsoft អាច​កំពុង​លេងល្បែង​មួយ ផ្នែក Hardware
​ ​ដូច​បាន​និយាយ​មក​ខាងដើម​បន្តិច​រួចមកហើយ គឺ Microsoft អាច​ទុក​ឲ្យ​អ្នកផ្សេង​ចេញមុខ​របស់គេ​ឲ្យ​អស់​សិន រួច​ទើប ជ្រើស​យក​ផ្លូវ​មួយ​សម្រាប់​ដើរទៅ​ក្រោយ ។ Google ទិញយក Motorola រឿងនេះ​វា​អាចធ្វើ​ឲ្យ​ខូច​ទីផ្សារ​របស់ Android រួចជាស្រេច​ទៅហើយ ព្រោះ​ក្រុមហ៊ុន​ផលិត tablet អាច​មើលឃើញថា google អាច​នឹង​ប្រកួត​ជាមួយ​ពួកគេ ដូច្នេះ​ផ្លូវ​តែមួយ​ដែល​គេ​នឹង​ប្រកាន់យក គឺ​ចាក​ចេញពី​ទីផ្សារ​របស់ Android ដើម្បី​ចៀសវាង​បញ្ហា​នោះ ។​
​ ​១០. ទីផ្សារ​របស់ OS កាន់តែ​រួម​តូច​
​ ​កាលពី​ខែ​កន្លងទៅនេះ HP បានប្រកាស​ពី​ការលះបង់​របស់របរ​ខ្លួន​ជាមួយ tablet OS (webOS) ដែល HP បង្កើត​រឿង​ដោយ​ខ្លួនឯង​ផ្ទាល់ សម្រាប់ Touchpad ដ៏​មាន​បញ្ហា​របស់ខ្លួន ។ ជាមួយ​ការសម្រេចចិត្ត​របស់ HP វា​បាន​បន្សល់ទុក​តែ RIM របស់ Blackberry ឲ្យ​ប្រកួត​ជាមួយ ios និង Android ។ នៅពេលដែល windows ចូលប្រឡូក​ក្នុង​ទីផ្សារ​នេះ​ជាមួយ windows 8 វា​នឹង​មិនមាន​អ្នកក្រ​កួត​ប្រជែង​ច្រើន​ឡើយ ដូច្នេះ​វា​នៅសល់តែ RIM, ios និង Android ប៉ុណ្ណោះ​ដែល​ត្រូវ​តតាំង​គ្នា​ជាមួយ windows 8 ។ គេ​មិនដឹងថា RIM អាចឈរជើង​បានយូរ​ប៉ុណ្ណា​នោះឡើយ ព្រោះ​ទីផ្សារ​របស់ខ្លួន​បាន​ធ្លាក់ចុះ​យ៉ាងច្រើន​ក្នុងពេល​ថ្មីៗ​នេះ ព្រោះ​អ្នកទិញ​បាន​ងាក​ទៅរក Android និង ios tablet (​និង Smartphone) អស់​ច្រើន​ទៅហើយនោះ ។
​ ​យើង​នឹង​រង់ចាំ​មើលថា តើ​រវាង Android, ios និង windows 8 តើ​មួយណា​ទទួលបាន​ជោគជ័យ​ជាងគេ​នៅពេល​ខាងមុខនេះ ក្នុងនោះ​មាន Nokia មួយ​រួចជាស្រេច​ទៅហើយ​ដែល​បាន​ងាក​មករក Microsoft windows សុខចិត្ត​លះបង់ symbian ចោល ព្រោះតែ​ទីផ្សារ​របស់ Nokia បាន​ធ្លាក់ចុះ​ច្រើន​ទៅខាង Android និង ios ព្រមជាមួយ​ទូរស័ព្ទ​របស់​ចិន​ដែល​លក់​ថោកៗ មក​ប្រកួត​ជាមួយ ។​
​ ​* ដំណឹង​បន្ថែម​ចុងក្រោយ :
​ ​តាមរយៈ​ការបង្ហាញ​ឲ្យ​ដឹង​ជា​សាធារណៈ​ដោយ​ក្រុមហ៊ុន Microsoft នៅក្នុង​ស​ន្និ​ស​ទ្ធិ � Build � គេ​បានដឹងថា windows 8 នេះ​អាច​ប្រើការ​បាន​ទាំង​ជាមួយ tablet និង PC ធម្មតា គ្រប់​ប្រូ​ក្រាម​ទាំងអស់ ដែល​អាច​ប្រើ​ជាមួយ windows 7 បាន អាច​យកមកប្រើ​ជាមួយ Tablet ទាំងឡាយណា​ដែល​ដើរ​ដោយ windows 8 បានន័យថា ប្រូ​ក្រាម​ប្រើ​បាន​ដូចគ្នា​នៅលើ tablet ដែរ ចំពោះ Hardware requirement វិញ គឺ​ដូចគ្នា tablet ប្រើ​ជាមួយ windows 7 ដែរ ឬ ក្រោម​នោះ​ក៏បាន នេះ​គឺជា​លក្ខណៈពិសេស​មួយ ដូច្នេះ​រាល់​ប្រូ​ក្រាម​ដែល​យើង​ប្រើ​នឹង​អាច​យកមក​ប្រើការ​ជាមួយ windows 8 tablet បាន​ដោយ​គ្មាន​បញ្ហា​អ្វី​ទាំងអស់ គឺ​បី​ដូចជា​យើង​ប្រើ​វា​ជាមួយ PC ធម្មតា​ដែរ ។​
​ ​សម្រាប់​ខ្ញុំ​វិញ យល់់ថា windows 8 គឺជា​ជម្រើស​មួយគត់ ព្រោះ​កិច្ចការ​ខ្ញុំ​ភាគច្រើន​ធ្វើ​ជាមួយ Windows បើ tablet ដើរ​ដោយ windows 8 អាច​ឲ្យ​ខ្ញុំ​ប្រើ​ប្រូ​ក្រាម​ទាំងអស់​ដែល​ខ្ញុំ​កំពុងមាន​នោះ វា​ជាការ​សាទរ​មួយ​យ៉ាង​ធំ​ជាក់​ជាពុំខាន ដូច្នេះ​ខ្ញុំ​មិនចាំបាច់​ស្ពាយ Laptop តាម​ខ្លួន​ដូច​មុនៗ​ទៀតឡើយ តែ​ទាស់​ត្រង់​ថា មិនដឹង​ពេលណា​មាន tablet បែបនេះ​ចេញលក់​ឡើយ​.......​តាម​ឮ​ល្ហៀ​ងៗ​ថា រហូតដល់​ឆ្នាំ ២០១២ ឯណោះ​ទើប​មាន​លក់ ៕

ដកស្រង់ពី CEN

0 comments:

Post a Comment