Affiliate Program ”Get Money from your Website”

Monday, October 31, 2011

របៀប​បង្កើត​ប្លុក ក្នុង Blogger.com

នៅ​ពេល​នេះ IT 215 នឹង​បង្ហាញ​អ្នក​ពី​ការ​បង្កើត​ប្លុក នៅ​ក្នុង www.blogger.com របស់​ក្រុម​ហ៊ុន Google ដែល​ពី​មុន​ពួក​ខ្ញុំ​បាន​លើក​មក​បង្ហាញ​ពី​ការ​បង្កើត​ Account នៅក្នុង Gmail រួចហើ្យនោះ។ 

ជា​ឧទាហរណ៍៖ ខ្ញុំ​នឹង​ណែនាំ​ពី​ការ​បង្កើត​ប្លុក​មួយ ដែល​មាន​ឈ្មោះ​ថា http://peter-sh10.blogspot.com/
នេះ​ជាប្លុក http://peter.sh10.blogspot.com/ ដែល​ត្រូវ​បង្កើត
សម្រាប់​អ្នក​មាន Account Gmail រួចហើ្យ ៖


១. ដំបូង​បញ្ចូល E-mail និង Password Account Gmail រ​បស់​អ្នក ហើ្យចុច​ Sign in ព្រោះ​ Blogger វាចាំបាច់​ប្រើ​ Account Gmail ទើប​អាច​ប្រើ​ការ​បាន។

រូប​ភាព​ចំណុច​ទី១ ដែល​ត្រូវ​បញ្ចូល​ Gmail

 ២.​ បន្ទាប់​ចាប់​ផ្ដើម Sign up ចូល​ក្នុង Blogger ហើ្យ៖

    • បញ្ចូល Display name ៖ ឈ្មោះ​ដែល​យើង​ប្រើ​សម្រាប់ Sign blog posts របស់អ្នក
    • ធីច E-mail notifications ៖ ឱ្យ​វា​ផ្ញើ​រាល់​ព័ត៌មាន​ផ្សេង​ៗ ដែល​ទាក់​ទង​នឹង​ប្លុក​របស់អ្នក ទៅ​កាន់​ម៉ែល
    • ជ្រើសរើស Gender ៖ ជ្រើស​រើស​ភេទ​របស់អ្នក
    • ចុចត្រង់ធីច Acceptance of Terms នៅ​មុខ​ពាក្យ I accept the Terms of Srvice ៖ បាន​ន័យ​ថា​អ្នក​បាន​អាន​លក្ខខណ្ឌ និង​ស្គាល់​អំពី Blogger  ឬ​ដើម្បី​ដំណើរ​ការ​បង្កើត​ប្លុក​បន្ត​ទៀត។

រូប​ភាព​ចំណុច​ទី២ ដែល​ត្រូវ​បំពេញ

រូបភាព​ចំណុច​ទី២ ដែល​បាន​បំពេញ​ទិន្នន័យ​តាម​តម្រូវ​ការ​ Blogger រួច
 ៣. ដល់​ចំណុច​នេះ បង្ហាញ​ថា អ្នក​អាច​ចូល​ប្រើ​ប្រាស់ ឬ​បង្កើត​ Blog ក្នុង Blogger រួច​រាល់ហើ្យ។ ដូច​នេះ​ដើម្បី​បង្កើត​ប្លុក ចុច​លើ​ពាក្យ CREATE YOUR BLOG NOW ។
រូបភាព​ចំណុច​ទី៣ ត្រង់​ចំណុច​ចុច​ CREATE YOUR BLOG NOW ដើម្បី​បង្កើត​ប្លុក
 ៤. ដល់​ទីនេះ ជា​កន្លែង​ដែល​យើង​ត្រូវ​ចុះឈ្មោះ បង្កើត​ Blog ហើ្យ៖

    • ត្រង់ Blog title ៖ យើង​បំពេញ​ឈ្មោះ​របស់​ប្លុក​ដែល​យើង​ចង់​បង្កើត (Blog title: Peter SH10)
    • ត្រង់ Blog address (URL) ៖ បំពេញ​ឈ្មោះ​ប្លុក​ដែល​អ្នក​ចង់​បង្កើត (បំពេញ peter-sh10 នោះ​អ្នកនឹង​បាន​ប្លុក​មួយ​ឈ្មោះថា http://peter-sh10.blogspot.com) ហើ្យចុច Check Availability ដើម្បី​ចង់​ដឹង​ថា​ឈ្មោះ​នឹង​មាន​ហើ្យ​ឬនៅ បើ​មិនទាន់​មាន​វា​នឹង​ចេញ This blog Address is available. បើ​មាន​ហើ្យ សូម​ជ្រើស​រើស​ឈ្មោះ​ថ្មី រហូត​ទាល់​តែ​គ្មាន​ឈ្មោះ​ហ្នឹង ហើ្យ​ចុច​យក​ពាក្យ CONTINUE

រូបភាពចំណុច​​ទី៤ ទាក់ទងនឹងការបង្កើត​ឈ្មោះ​ប្លុក និង​អាសយដ្ឋាន​ប្លុក

៥. ដំណាក់​ការ​ទី៣ បន្ទាប់​ពី CREATE ACCOUNT និង NAME BLOG រួច​ហើ្យ ដល់​ដំណាក់​ការ​ជ្រើស​រើស​ម៉ូដ Template (ពេល​នេះ​ខ្ញុំ​ជ្រើស​រើស​យក Template ឈ្មោះ Simple) ហើ្យ​ចុច​យក CONTINUE ។
រូបភាពចំណុចទី៥ ជាដំណាក់ការ​យើង​ជ្រើសរើស​ម៉ូដ Template

 ៦. បន្ទាប់​ពី​ជ្រើសរើស Template រួច​ត្រង់​នេះ ចុច START BLOGGING មាន​ន័យ​ថា​យើង​បាន​បង្កើត​រួចហើ្យ និង​ចុចត្រង់​នេះ ដើម្បី​ចាប់​ផ្ដើម​ដំណើរ​ការ​ប្លុក​នេះ។
រូបភាពចំណុចទី៦ ការ​ចាប់​ផ្ដើមដំណើរការ​ប្លុករបស់​អ្នក បន្ទាប់​ពី​បង្កើត​រួច
 ៧. បន្ទាប់​ពី​ចុច  START BLOGGING ហើ្យ​វា​ចេញ​ដល់​ផ្ទាំង​នេះ បញ្ជាក់​ថា អ្នក​បង្កើត​​ប្លុក http://peter-sh10.blogspot.com/ បានទទួល​ជោគជ័យហើ្យ។
រូបភាពចំណុចទី៧ បង្ហាញថា​អ្នក​បង្កើត​ប្លុក​វា និង​ដំណើរ​ការ​វា​រួច​រាល់​ហើ្យ
 ៨. នេះ​ជា​ប្លុក​ http://peter-sh10.blogspot.com/  ដែល​យើង​បាន​បង្កើត​រួច វា​ចេញ​បែប​នេះ៖
រូបភាពចំណុចទី៨ រូបភាពប្លុក http://peter-sh10.blogspot.com/ ដែល​យើង​បង្កើត​រួច

ចំណុច​​ទី១ នៃការ​បង្កើត​ប្លុក​បាន​បញ្ចប់ហើ្យ លើក​ក្រោយ​ខ្ញុំ​នឹង​លើក​យក​របៀប​បញ្ចូល ឬ Post អត្តបទ ចូល​ទៅ​ក្នុង​ប្លុក​នេះ និង​វិធី​ប្រើប្រាស់ Tool ផ្សេងៗ ទៀត។

អត្តបទ និង​កែសម្រួល​ដោយ៖ Peter Khemara

1 comments:

សួស្តីបង !! សុំសួរតិច Blog របស់ញុំឡូវវា hide រូបភាពធ្វើម៉េចទៅ ?

Post a Comment