Affiliate Program ”Get Money from your Website”
Showing posts with label Apple. Show all posts
Showing posts with label Apple. Show all posts

Tuesday, November 15, 2011

ជួបជាមួយបុរសដែលលក់ Siri អោយ Apple លោក Dag Kittlaus


Dag Kittlaus - Siri Founder
តាំងពីព្រឹត្តិការណ៏ “Let’s Talk” កាលពីខែមុន មានមុខងារមួយដែល មនុស្សគ្រប់រូប តែងនិយាយពីវា គឺមុខងារ Siri ក្នុង iPhone 4S។ ខុសពីមុខងារដទៃទៀត ដែលបំពាក់លើប្រព័ន្ធ iOS មុខងារបញ្ជារដោយប្រើសំលេង Siri នេះ គឺមិនមែន ផលិតឡើងដោយ Apple នោះទេ។ វាគឺ ជាផលិតផលមួយ ដែល Apple ចំណាយលុយទិញប្រមាណ $200 លានដុល្លារ ហើយធ្វើមួយ មនុស្សមួយក្រុម ក្លាយជា​ អ្នកមានរាប់លានដុល្លារមួយប៉ព្រិចភ្នែក។

ម្នាក់ក្នុងចំណោមនោះ គឺ Drag Kittlaus ដែលជា ស្ថាបនិកម្នាក់ ក្នុងចំណោម 4 នាក់ ដែលបង្កើត Siri ឡើង។ ជីវិតរបស់ បុរសសញ្ជាតិ ន័រវ៉េ អាយុ 44 ឆ្នាំ ម្នាក់នេះ ក្រឡាប់ចាក់មួយរំពេច នៅពេល ដែលគាត់ ទទួលបាន ទូរស័ព្ទ ដោយផ្ទាល់ ពីអតីតនាយកប្រតិបត្តិ Apple លោក Steve Jobs និយាយអំពី លទ្ធភាព ក្នុងការជួលក្រុមលោក Kittlaus និងទិញយកបច្ចេកវិទ្យា Siri។
“វា ជាពេលវេលាមួយដ៏អស្ចារ្យ នៅពេល Steve Jobs ទូរស័ព្ទមក ហើយចង់ទិញក្រុមហ៊ុនខ្ញុំ។ វាប្រៀបដូចក្តីសុបិន្ត អញ្ចឹង។ នៅពេលដែលខ្ញុំ លឺថា គេគឺជាគាត់… ខ្ញុំ ដឹងថា យើងបានបង្កើត ផលិតផលមួយធំ។ តាមការគិតជាមុន យើងមានជំនឿមុតមាំថា បច្ចេកវិទ្យាដែលយើង បានបង្កើត ពិតជា ធ្វើអោយមានការភ្ញាក់ផ្អើលច្រើន ហើយយើង នឹងបង្កើតរបកគំហើញមួយដ៏អស្ចារ្យ ហើយ Steve គឺជា បុរសម្នាក់ដំបូងគេ ដែលមើលឃើញវា”… នេះបើតាមប្រសាសន៍លោក Kittlaus។
នៅពេលការទិញយកបានចប់សព្វគ្រប់ហើយ Kittlaus និងក្រុមរបស់គាត់ បានផ្លាស់ទៅធ្វើការនៅ ស្នាក់ការ Apple ក្នុងក្រុង Cupertino ដើម្បីបន្តការងាររបស់ពួកគេ ទាក់ទងនឹង Siri។ គាត់ចំណាយពេល 18 ខែ ធ្វើការក្នុងគំរោងនេះ មុននឹងចាកចេញពី Apple ក្នុងខែតុលា កន្លងទៅ… ក្រោយពេល iPhone 4S បានចេញលក់ ជាសាធារណៈ។
គាត់បាននិយាយថា អំឡុងពេល ធ្វើការនៅ Apple គាត់បានរៀនរឿងមួយ: ក្រុមហ៊ុនបង្កើត iPhone មួយនេះ មិនដែល សម្លឹងឃើញ ប្រាក់ចំណេញនោះទេ… ពួកគេ មានមហិច្ឆិតា ចង់បង្កើត ផលិតមួយដែលអស្ចារ្យបំផុត៕


ប្រភព ioskhmer

Thursday, October 20, 2011

សម្រាប់​អ្នកមាន​បញ្ហា update ទៅ iOS 5



Apple ios 5 បាន​បន្សល់​ម្ចាស់ iRRone, iPod ជាច្រើន​នាក់​ឲ្យ​ឈឺក្បាល​ព្រោះតែ​មិនអាច upgrade វា​ទៅ ios 5 បាន​ជួនកាល upgrade បានដែរ​ប៉ុន្ដែ​ជួបប្រទះ​ជាមួយ​បញ្ហា​ជាច្រើន​ដែល​មិនអាច​ស្មាន​បាន​។ បញ្ហា​ដែល​កើតមានឡើង​នោះ​គឺមាន​ការ ពិបាក download ព្រោះ​ប្រើពេល​យូរពេក​,​អ្នកខ្លះ​upgrade បាន​ប៉ុន្ដែ​បញ្ជីរាយឈ្មោះ​សម្រាប់​ទំនាក់ទំនង​គ្នា​នៅក្នុង contact ត្រូវ​លុបចោល​អស់ អ្នក​ខ្លះទៀត​និយាយថា​មាន Apps មួយចំនួន​ដែល​គេ​បាន​ទិញ​យកមកប្រើ​ក៏​រលាយ​រលុប​បាត់អស់​ទោះបី​គេ​អាច upgrade វា​ទៅ ios 5 បាន​ក៏ដោយ​ក៏​មិនមាន Apps ទាំង​នៅសល់​ក្នុង​ម៉ាស៊ីន​ទៀត​ដែរ​។​
​ ​ជា​ភាគច្រើន​សម្រាប់​អ្នក​ដែល​អាច upgrade បាន​ច្រើន​ជួបប្រទះ​ជាមួយ​ការ​រលុប​បាត់​Apps ដែល​បាន​ទិញ​រួចហើយ​, ហើយក៏ មិនមាន​ឈ្មោះ​ប្រូ​ក្រាម​ដែល​បាន​ទិញ​នោះ​បង្ហាញ​ចេញ​នៅក្នុង iTuner ទៀត​ដែរ ចំពោះ​អ្នក​ដែល​បានធ្វើ​ឲ្យ​ទូរស័ព្ទ​នោះ​មាន​បញ្ហា​នឹងមិន​អាច ឲ្យ​វា​ដំណើរការ​ជា​ប្រក្រតី​វិញ​បានឡើយ ចាំបាច់​ត្រូវ Reset វា​ទៅ Factory setting វិញ បើ​ធ្វើ​ដូច្នេះ​អ្វីៗ​ដែលមាន​នឹង​បាន set នាពេល​កន្លងមក​នោះ​នឹងត្រូវរ​លុបចោល​ទាំងអស់​មិនអាច​យក​ត្រឡប់មក​ប្រើការ​វិញ​បានឡើយ​។​
​ ​បញ្ហា​ទាំង​ប៉ុន្មាន​ខាងលើនេះ​ជាដំបូង​ត្រូវបាន​គេ​Post នៅក្នុង twitter forum គឺ​ប្រហែលជា មួយ​ម៉ោង​បន្ទាប់ពី ios 5 ត្រូវបាន​ដាក់ចេញ​ឲ្យ download ។​
​ ​ខាងក្រោម​នេះ​គឺជា​បញ្ហា​មួយចំនួន​ដែល​ច្រើន​កើតឡើង​នៅពេល upgrade ទៅជា ios 5 :
​ ​*'Internal error 3200'
​ ​វា​ជា Error message ដែល pop ចេញមក​នៅ​ខណៈពេល​យើង​កំពុង upgrade បើ​មាន​Error ចេញមក​នោះ​វា បង្ហាញថា Apple Authentieation server មិន​ដំណើរការ​ត្រឹម​ត្រូវមាន​បញ្ហា​។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ
​ ​តាមពិតទៅ​បញ្ហា​ចេញ Error បែបនេះ​វា​អាច fix ដោយ​ខ្លួនឯងបាន គឺ​វា​បណ្ដាលមកពី​មាន​អ្នក​ប្រើ​ច្រើនពេក​ព្យាយាម download ios 5 ក្នុងពេល​តែមួយ​ដូច្នេះ server របស់ Apple ដែល​បានដាក់​ឲ្យ​សម្រាប់ download មិនអាច​ទ្រោល​ចំពោះ ចំនួន​នៃ​អ្នក​ចូល download នោះបាន​ទាំងអស់​ឡើយ ។ ទោះបីជា Apple បាន​ព្យាយាម​ដាក់ server ថ្មី​ជា​បន្ថែម​ដើម្បី​កាត់បន្ថយ បញ្ហា​នេះ​យ៉ាងណាក៏ដោយ​ក៏​មិនអាច​ជួយ​បាន​ច្រើន​ដែរ​, ហេតុនេះ​យើង​មិនគួរ​ប្រញាប់​ប្រជ្រៀត​ជាមួយ​គេ​ដើម្បី​ព្យាយាម download នោះឡើយ ត្រូវ​រង់ចាំ​បន្ដិច​សិន​ទៅ​ទុក​ឲ្យ​វា​ស្បើយ​បន្តិច​សិន​ក៏​មិនជា​យូរពេក​ដែរ​ទេ​។​
​ ​*'Error-34'
​ ​បើ​យើង​ឃើញ Error នេះ​ចេញមក​គឺ​មានន័យថា itunes ផ្ដល់ដំណឹង​ទៅ Apple server បញ្ជាក់ថា​យើង out of disk space, តែ​ក្នុងករណី​ពិត​វា​មិនមែន​ដូច្នោះ​ទេ​តែ​ក៏មាន​អ៊ីចឹង​ដែរ​។​
​ ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​
​ ​Error បែបនេះ​កម្រ​លេច​ចេញមក​ណាស់ ប៉ុន្តែ​បើសិន​ជាមាន​គឺ​វា​កើតឡើង​ដោយសារ​យើង​ជា​អ្នក​ប្រើ​បាន compress files របស់​យើង​ឲ្យ​មាន​ទំ​ហំំ​តូច​ដើម្បី​អាចដាក់​ចម្រៀង​បាន​ច្រើន តែ​តាមពិត​បើ​គិត​ទៅជា​ទំហំ​ពិតប្រាកដ​ដែល​យើង​មាន គឺ ពេញ​អស់​ទៅហើយ ដូច្នេះ​ពេល​យើង upgrade វា​បង្ហាញ​ទំ​ហ disk ពិត​នៅ Apple server ដូច្នេះ Apple server ចេញ Error
​នេះ​មក​ប្រាប់​យើង​(​ភាគច្រើន​គឺ​យើង compress files​ទៅ 128kbps ទើប​កើតមាន​បញ្ហា​បែបនេះ​) ។ ដក files ដែល​យើង​មាន​ចោល​ចេញ​ខ្លះទៅ​និង Decompress files មក​ធម្មតា​វិញ ដើម្បី​បាន space ដែល​យើង​មាន​ពិតប្រាកដ​នោះ យើង​នឹង​ដឹងថា​តើ​យើង​មាន space គ្រប់គ្រាន់​សម្រាប់ download ឬ upgrade វា​បានដែរ​ឬ​អត់ ។​
​ ​*'Error 1603'
​ ​Error នេះ​, គេ​មិនដឹងថា​វា​បណ្ដាលមកពី​ហេតុអ្វី​ទើបបានជា​វា​ចេញ Error បែបនេះ​មក​ទេ​, ជាធម្មតា​បើ​យើង​បាន ឃើញ Error នេះ​ចេញ​មកវា​អាច​ប្ដូរ devices របស់​យើង​ឲ្យ​ទៅជា Recovery mode ភ្លាមៗ​នោះដែរ​បន្ទាប់ពី​យើង​បានឃើញ​វា លេច​ចេញមក​,​ភាគច្រើន​វា​កើតមាន​បញ្ហា​នេះ​ដោយសារ devices របស់​យើង​បាន Altered ដោយ​ប្រការ​ណាមួយ​ជាមួយ​គ្រឿង ក្នុង​របស់​វា '​ប្រព័ន្ធ​របស់​វា​' ។​
​ ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ
​ ​យើង​ត្រូវដាក់​ទូរស័ព្ទ​(iphone, ipod )​របស់​យើង​ឲ្យ​ទៅជា Recovery Mode តែ​ការធ្វើ​បែបនេះ​វា​អាចធ្វើ​ឲ្យ​យើង បាត់បង់ Data របស់​យើង​ដែល​រក្សាទុក​ក្នុងនោះ ព្រោះ​វា​ត្រូវ Recover ជាថ្មី​, ដូច្នេះ​វិធី​មួយ​ដែល​យើង​ត្រូវ​ធើ្វ​ដើម្បី​ការពារ ការបាត់បង់ Data របស់​យើង​មុនពេល​ដាក់​វា​ឲ្យ​ចូលទៅក្នុង Recover mode នោះ គឺ​ត្រូវ Backup data របស់​យើង​ទុក​សិន មុនពេល​ដាក់​វា​ឲ្យ​ទៅជា Recover mode សិន​មុនពេល upgrade​ទៅ ios 5 ។​
*** ដាក់ iphone ឬ ipod ទៅជា Force Recover mode
​ ​-Disconnect USB cable ពី device (iphone ឬ ipod )​តែ​ត្រូវ​ទុក​ម្ខាង​ទៀត​ឲ្យ​នៅ​ភ្ជាប់​ជាមួយ computer ។​
​ ​-​បិទ device (iphone ឬ ipod ) ដោយ​ចុច​លើ button sleep/wake ពេលនោះ​យើង​នឹង​បានឃើញ slider ក្រហម​ចេញមក​ឲ្យ យើង slide វា​ទៅខាង​ស្ដាំ​ដើម្បី​បិទ ត្រូវ​រង់ចាំ​រហូត​វា​បិទ​បាន​តាម​សម្រួល ។​
​ ​-​ចុច​លើ Home button ក្នុងពេល​កំពុង​ចុច​នេះ​ត្រូវ​ភ្ជាប់​USB ជាថ្មី​ម្ដងទៀត​កុំ​លែងដៃ​ឲ្យ​សោះ​រហូត​ត​ភ្ជាប់​USB រួច សិន នៅពេល​យើង​តវា ភ្ជាប់​USB​ហើយ​នេះ ពេលនោះ​វា​ប្រហែលជា power on រួចហើយ​ដែរ តែ​ក៏​កុំ​ទាន់​លែងដៃ​ពី home button ដែរ ត្រូវ​រក្សា​ចុច​Home button ជា​បន្ត​រហូតដល់ connect to itunes លេច​ចេញមក ពេលនោះ​ចាំ​ដក​ដៃ​ចេញពី Home button
​ ​បើសិន itunes មិនបាន​បើក​ចេញ​មកជា​ស្វ័យ​ប្រ​វ​ត្ដិ​ទេ នោះ​យើង​អាច​បើក​វា​ដោយ​ខ្លួន​ផ្ទាល់ (Manually open it ) ពេលនោះ​យើង​អាច​នឹង​ឃើញ Alert មួយ​ចេញមក​ដាក់ថា​'Recovery Alert 'ធ្វើតាម​អ្វីដែល​បាន​ចេញមក​, ដើម្បី​ឲ្យ​វា​អាច​Restore ,iphone ឬ ipod Touch របស់​យើង​នោះ ។​
​ ​បើសិនជា​មិត្ត​អ្នកអាន​មាន tips ស្ដីពី​បញ្ហា upgrade iphone ទៅ ios 5 សូមជួយ​ចែករំលែក​ផង សូម​អរគុណ ៕

ដកស្រង់ចេញពី CEN

Wednesday, October 19, 2011

iPhone 4S Vs. iPhone 4 Battery Life Comparison


One of the main concerns of any users when buying a new phone is the battery life time. Here is a comparison between the iPhone 4S and the iPhone 4 battery life time.

iPhone 4S BatteryLife

If you are relying on your iPhone for web browsing through Wi-Fi or via 3G so you might pay attention to your battery life time unless your considering to switch to Sprint. The photo above made byiLounge shows how much time you iPhone 4 or 4S battery will last doing those actions above.

Apple កំពង់ធ្វើការទៅលើ Iphone nano

នេះជាអ្វីដ៏អស្ចារ្យមួយទៀតហើយដែលមានប្រភពមកពីPatentlyApple ​ដែលបញ្ជាក់ថា Apple កំពង់ធ្វើការទៅលើ  Iphone nano​ វាប្រហែលជាមិនមានអ្វីថ្មីនោះទេព្រោះយើងមានលឺកាលពីប៉ុន្មានសប្តាហ៏មុនមកហើយថា Apple នឹងធ្វើការជាមួយ  Smart Phoneដ៏ល្បីល្បាញប្រភេទ NANO
អ្វីដែលកាន់តែអស្ចារ្យជាងនេះទៅទៀតគឺគេហទំព័រខាងលើបានដាក់រូបភាពមួយដែលត្រូវបាន​អះអាង​ថាជាគំនិតនៃ Iphone Nano

ខាងក្រោមនេះជាការដកស្រង់ពី PatentlyApple
វាមិនមែនជាការរចនាទូរស័ព្ទចុងក្រោយ ហើយវានៅតែជាការលំអរ Iphone nano ដូចគ្មាបំផុតទៅនឹងគំនិតនៃ អ្នកច្នៃម៉ូតនៅឆ្នាំ២០០៦ដែលលៃលកអោយតម្លៃរបស់ Iphone អាចលក់បានត្រឹមតែ 99 ដូល្លាសហរដ្ឌអាមេរិច 
“That last patent isn’t about a specific phone design in the least and yet it may illustrate that an iPhone-nano like design was very much on the minds of Apple’s engineers back in 2006. Is that idea now scrapped being that iPhone subsidies allow older models of full size iPhones to sell for only $99 — or is it a concept that’s still on Apple’s roadmap? Time will tell.”

iPad Mini ត្រូវបានកំពង់សាកល្បងដោយ Apple


Apple កំពង់តែធ្វើការសាកល្បងនូវ Ipad mini ពាក្យចចាមអារាមនេះកំពង់តែត្រូវបានគេផ្សព្វផ្សាយ។ ក្រុមហ៊ុន Apple កំពង់ធ្វើការសាកល្បង7.85 inch displays​ from Taiwanese panel maker AU Optronics. លើសពីនេះទៅទៀត Apple នឹងប្រហែលជាព្យាយាមប្រជែង ប្រឆាំងនឹង Samsung Galaxy tab ហើយនិងThe Amazon Kindle.

ពណ៌មាននេះត្រូវបាននាំមកជូនដោយ
United Daily News [via] តាមប្រភពពណ៌មានបានមន្ថែមទៀតថា Ipad mini នេះនឹងត្រូវលេចឡើងនៅដើមឆ្នាំ២០១២ខាងមុខនេះ។




According to the manufacturer said, រiPad mini baked panel specifications, planning for the 7.85-inch, Resolution, and the same as iPad 2, scheduled to ship early next year, AU Optronics (2409) is currently the only station to send samples of plants, some still touch Apple’s largest supplier TPK Chen Hong, the touch was Kinsus IC substrates


យ៉ាងណាមេញ សេចក្តីរាយការណ៍នេះគឺផ្ទុយទៅនឹងប្រសាសន៍របស់ Steve Jobs ដែលគាត់បាននិយាយថា ទំហំ 7inch គឺមិនគ្រប់គ្រាន់ សមស្របនឹងកម្មវិធីរបស់ tablet នោះទេ ទំហំដែលតូចបំផុតនោះគឺ 10inch


ក្រុមហ៊ុន Apple បានផ្តល់របាយការណ៍ថាខ្លួនបានកក់ទុក Ipad3 ចំនួន1,000,000 ទុកដូចដែលពួកគេសម្រេចបញ្ចេញនូវ Ipad2 HD មុន Ipad3។

រូបភាពនែ Ipod Touch 3G ត្រូវបានលេចឡើងនៅលើ Sever របស់ Apple

ថ្ងៃ​នេះពាក្យចចាមអារាមដែលផ្សាយអំពី​រូបភាព Ipod Touch 3G ដែលលេចចេញនៅលើ Sever របស់ Apple នៅ​តែ​ត្រូវ​បាន​ផ្សាយ​ជាសាធារណៈ។ រូបភាព​នេះ​រួម​មាន Ipod Touch 3G នឹង វត្ថុ​មួយ​ប្រភេទ​ដែល​មិន​ទាន់​ពណ៌នា​បាន ថាជាអ្វីនោះ​ទេ? ។
 
Ipod Touch 3G នេះគឺត្រូវគេសង្ឃឹមថាជាភស្ដុតាងមួយ នៃ​ការ​តាំង​បង្ហាញ​ក្នុង​ព្រឹត្តិការណ៍​ Let`s Talk iPhone ចុងក្រោយ​​របស់ Apple ទោះ​ជា​យ៉ាងណា​រូបភាព និង​ក្តី​សង្ឃឹម​នេះ​នឹង​បង្ហាញ​ជូន​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ តើ​មាន​នរណា​ដឹង​ថា​ពេល​ណា​ទេ?

Tuesday, October 4, 2011

Apple បញ្ចេញ iPhone ថ្មី​ហើយ តែ​មិន​មែន​iPhone 5 ទេ

iPhone 4S

នៅ​ទីបំផុត​ ក្រុមហ៊ុន Apple បាន​បញ្ចេញ​នូវ​ iPhone ស៊េរី​ថ្មី​របស់​ខ្លួន​ហើយ​កាល​ពី​យប់​ម៉ិញ​នេះ តែ​មិន​មែន​ជា iPhone 5 ដែល​គ្រប់​គ្នា​រំពឹង​ទុក​នោះ​ទេ​ គឺ​ជា​ iPhone 4S ដូច​ដែល​អ្វី​ដែល​ខ្មែរ​សារិកា​បាន​ចុះ​កន្លង​មក​។
ទូរសព្ទ iPhone 4S នឹង​មានទំហំ​ផ្ទុក ១៦ជីហា្កបៃ ៣២ជីហ្កាបៃ និង​៦៤ជីហ្កាបៃ​ ហើយ​នឹង​ត្រូវ​ចេញ​លក់នៅប្រទេស​ចំនួន​៧ នៅ​ថ្ងៃទី​១៤ ខែ​តុលា ខាង​មុខ​នេះ​។
ទូរសព្ទ​ថ្មី​នេះ​នឹង​មើល​ទៅមាន​សំបកក្រៅ​​ដូច​ iPhone 4 ដែរ ប៉ុន្ដែ​គ្រឿង​ក្នុង​របស់​វាមាន​ការខុស​ប្លែក​ច្រើន ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​ថា iPhone 4S។
លោក Phil Schiller ដែល​ជា​អនុ​ប្រធាន​ផ្នែក​ទីផ្សារ​ផលិត​ផល​នៃ​ Apple ដែល​បាន​ណែ​នាំ​ពី​ iPhone 4S ថ្មី​នេះ​ បាន​និយាយ​ថា កុំ​អាក់​អន់​ចិត្ត​នឹង​ iPhone ថ្មី​នោះ ព្រោះ​ផ្នែក​ខាង​ក្នុង​របស់​វា​គឺ​ថ្មី​ទាំង​អស់​។
iPhone 4S ដំណើរ​ការ​ដោយ A5 processor ដូច iPad 2 ដែរ ហើយ​មាន​កាមេរ៉ា​ប្រសើរ​ជាង​មុន ពោល​គឺ ៨មេហ្កាភិច​ស៊ែល​ (iPhone 4 មាន ៥មេហ្កាភិច​ស៊ែល​) ដែល Apple បាន​និយាយ​ថា កាមេរ៉ា​នេះ​នឹង​ធ្វើ​ឲ្យ​លោក​អ្នក​ទទួល​បាន​រូប​ភាព​ច្បាស់​ជាង​មុន លឿន​ជាង​មុន និង​មាន​ពណ៌​ធម្ម​ជាតិ​ល្អ​ជាង​មុន​ផង​ដែរ​។