Affiliate Program ”Get Money from your Website”
Showing posts with label Siri. Show all posts
Showing posts with label Siri. Show all posts

Tuesday, November 15, 2011

ជួបជាមួយបុរសដែលលក់ Siri អោយ Apple លោក Dag Kittlaus


Dag Kittlaus - Siri Founder
តាំងពីព្រឹត្តិការណ៏ “Let’s Talk” កាលពីខែមុន មានមុខងារមួយដែល មនុស្សគ្រប់រូប តែងនិយាយពីវា គឺមុខងារ Siri ក្នុង iPhone 4S។ ខុសពីមុខងារដទៃទៀត ដែលបំពាក់លើប្រព័ន្ធ iOS មុខងារបញ្ជារដោយប្រើសំលេង Siri នេះ គឺមិនមែន ផលិតឡើងដោយ Apple នោះទេ។ វាគឺ ជាផលិតផលមួយ ដែល Apple ចំណាយលុយទិញប្រមាណ $200 លានដុល្លារ ហើយធ្វើមួយ មនុស្សមួយក្រុម ក្លាយជា​ អ្នកមានរាប់លានដុល្លារមួយប៉ព្រិចភ្នែក។

ម្នាក់ក្នុងចំណោមនោះ គឺ Drag Kittlaus ដែលជា ស្ថាបនិកម្នាក់ ក្នុងចំណោម 4 នាក់ ដែលបង្កើត Siri ឡើង។ ជីវិតរបស់ បុរសសញ្ជាតិ ន័រវ៉េ អាយុ 44 ឆ្នាំ ម្នាក់នេះ ក្រឡាប់ចាក់មួយរំពេច នៅពេល ដែលគាត់ ទទួលបាន ទូរស័ព្ទ ដោយផ្ទាល់ ពីអតីតនាយកប្រតិបត្តិ Apple លោក Steve Jobs និយាយអំពី លទ្ធភាព ក្នុងការជួលក្រុមលោក Kittlaus និងទិញយកបច្ចេកវិទ្យា Siri។
“វា ជាពេលវេលាមួយដ៏អស្ចារ្យ នៅពេល Steve Jobs ទូរស័ព្ទមក ហើយចង់ទិញក្រុមហ៊ុនខ្ញុំ។ វាប្រៀបដូចក្តីសុបិន្ត អញ្ចឹង។ នៅពេលដែលខ្ញុំ លឺថា គេគឺជាគាត់… ខ្ញុំ ដឹងថា យើងបានបង្កើត ផលិតផលមួយធំ។ តាមការគិតជាមុន យើងមានជំនឿមុតមាំថា បច្ចេកវិទ្យាដែលយើង បានបង្កើត ពិតជា ធ្វើអោយមានការភ្ញាក់ផ្អើលច្រើន ហើយយើង នឹងបង្កើតរបកគំហើញមួយដ៏អស្ចារ្យ ហើយ Steve គឺជា បុរសម្នាក់ដំបូងគេ ដែលមើលឃើញវា”… នេះបើតាមប្រសាសន៍លោក Kittlaus។
នៅពេលការទិញយកបានចប់សព្វគ្រប់ហើយ Kittlaus និងក្រុមរបស់គាត់ បានផ្លាស់ទៅធ្វើការនៅ ស្នាក់ការ Apple ក្នុងក្រុង Cupertino ដើម្បីបន្តការងាររបស់ពួកគេ ទាក់ទងនឹង Siri។ គាត់ចំណាយពេល 18 ខែ ធ្វើការក្នុងគំរោងនេះ មុននឹងចាកចេញពី Apple ក្នុងខែតុលា កន្លងទៅ… ក្រោយពេល iPhone 4S បានចេញលក់ ជាសាធារណៈ។
គាត់បាននិយាយថា អំឡុងពេល ធ្វើការនៅ Apple គាត់បានរៀនរឿងមួយ: ក្រុមហ៊ុនបង្កើត iPhone មួយនេះ មិនដែល សម្លឹងឃើញ ប្រាក់ចំណេញនោះទេ… ពួកគេ មានមហិច្ឆិតា ចង់បង្កើត ផលិតមួយដែលអស្ចារ្យបំផុត


ប្រភព ioskhmer