Affiliate Program ”Get Money from your Website”
Showing posts with label Google. Show all posts
Showing posts with label Google. Show all posts

Saturday, November 12, 2011

Google នឹងបង្កើតនូវ សេវាកម្មវិធី បទចំរៀងនៅ សប្តាហ៍ក្រោយ


សាន់ហ្វ្រាន់ស៊ីស្គួលៈ យោងតាមប្រភព ព័ត៌មានរបស់ សហរដ្ឋអាមេរិក បានដឹងកាលពីថ្ងៃសុក្រ ទី១១ ខែវិច្ឆិកា នេះថា Google នឹងបង្កើតសេវាកម្មវិធី បទចំរៀង នៅសប្តាហ៍ ក្រោយនេះ។
យោងតាម ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួ បានឲ្យដឹង នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១១ យោងតាមសារ អេឡិចត្រូនិច របស់វេបសាយ បច្ចេកវិទ្យា The Verge បានឲ្យដឹង Google បាននិយាយថា ក្រុមហ៊ុននឹងប្រារព្ធបើក សម្ភោធនូវព្រឹតិ្តការណ៍មួយ ដែលមានឈ្មោះថា These Go to Eleven នៅថ្ងៃពុធ សប្តាហ៍ក្រោយ នៅរដ្ឋធានី Los Angeles ដែលត្រូវបានគេចាត់ទុកថា ជាការបើកឲ្យដំណើរដំបូង នៃកម្មវិធី Google Music។
Google ក្នុងពេលថ្មីៗនេះ ត្រូវបានគេ រាយការណ៍ថា បានបន្ថែមកម្មវិធីថ្មីៗទៅ ក្នុងសេវាកម្ម តន្ត្រីរបស់ខ្លួនជាច្រើន ដូចជាកម្មវិធីរក្សាទុក MP3 ជាមួយនឹងការភ្ជាប់ ទៅកាន់កម្មវិធី social network Google+ របស់ខ្លួន។
យោងតាមរបាយការណ៍ ដទៃទៀត របស់វេបសាយ បច្ចេកវិទ្យា CNET កាលពីថ្ងៃសុក្រ ទី១១ ខែវិច្ឆិកា បានឲ្យដឹងថា Google មិនទាន់ទទួលបាន Licence ទទួលកម្មសិទ្ធិ ពីក្រុមហ៊ុនធំៗ ចំនួន៤នៅឡើយទេ ដូចជា ក្រុមហ៊ុន Universal Music Group ក្រុមហ៊ុន Warner Music Group ក្រុមហ៊ុន Sony Music Entertainment និង ក្រុមហ៊ុន EMI ជាដើម ។
សូមបញ្ជាក់ថា Google បានដាក់នូវកំណែទំរង់ថ្មី នៃសេវាកម្មតន្ត្រីរបស់ខ្លួន ហៅថា MusicBeta កាលពីខែឧសភា ដែលកម្មវិធីនេះ អនុញ្ញាតឲ្យអ្នកប្រើប្រាស់សេវាកម្ម Google ទាំងអស់ អាច upload នូវចំនួនតន្ត្រីរបស់ពួកគេទាំងអស់ ដោយឥតគិតថ្លៃ និងអាចទាញ យកនូវបទ ចម្រៀងពី Browser ឬក៏ Android-based devices ៕
Photo by DAP-NEWS
ប្រភព ដើមអម្ពិល