១. ដើម្បីបង្កើតម៉ែល ជំហានដំបូងយើងចូលទៅកាន់គេហទំព័រ www.gmail.com ហើ្យចុចលើពាក្យត្រង់ Botton ក្រហម CREATE AN ACCOUNT ។
២. បន្ទាប់មកយើងចាប់ផ្ដើមបង្កើត Account ដោយវាយបញ្ចូលព័ត៌មានរបស់យើងទៅក្នុងចន្លោះនីមួយៗ ដូចខាងក្រោម៖
- ចំណុច១៖ បំពេញឈ្មោះត្រកូល (First name: Peter)
- ចំណុច២៖ បំពេញឈ្មោះ (Last name: Khemara)
- ចំណុច៣៖ បំពេញអាសយដ្ឋានម៉ែលដែលយើងត្រូវការ (Desired Login Name: peter.cambodia007) ហើ្យចុច Button check availability! ដើម្បីបញ្ជាក់មើលថា អាសយដ្ឋានម៉ែលហ្នឹងមានអ្នកប្រើប្រាស់រួចនៅ
- ចំណុច៤៖ បញ្ចូលលេខកូដ Password សម្ងាត់របស់យើង
- ចំណុច៥៖ បញ្ចូលលេខកូដ Password សម្ងាត់របស់យើង ម្ដងទៀត ដើម្បីបញ្ជាក់ផ្ទៀងផ្ទាត់
- ចំណុច៦៖ ជ្រើសរើសសំណួរដើម្បីបញ្ជាក់ពីសុវត្តិភាពរបស់អាសយដ្ឋានម៉ែលយើង (Security email: What was the name of your first teacher?)
- ចំណុច៧៖ ឆ្លើយនឹងសំណួរដែលយើងជ្រើសរើសអម្បាញ់មិញ (Answer: Tula)
- ចំណុច៨៖ បញ្ចូលអាសយដ្ឋានម៉ែលផ្សេងទៀត បើមាន ឬគ្មាន បញ្ចូលក៏បាន អត់ក៏បាន
- ចំណុច៩៖ ជ្រើសរើសប្រទេស (Location: Cambodia (Kampuchea))
- ចំណុច១០៖ បញ្ចូលថ្ងៃខែឆ្នាំកំណើត ដោយសរសេរ ខែ/ថ្ងៃ/ឆ្នាំ (Birthday: 09/10/1991)
- ចំណុច១១៖ សរសេរតាមតួអក្សរបង្ហាញក្នុងរូបភាពខាងលើ (Word Verification: (សរសេរតាមរូប))
- ចំណុច១២៖ ចុចលើ Button I accept. Create my account.
- រូបខាងក្រោមនេះ ជាឧទាហរណ៍ដែលយើងបំពេញសាកល្បងឱ្យមើល
៣. បន្ទាប់ពីបញ្ចូលព័ត៌មាន និងបានអាសយដ្ឋានម៉ែលហើ្យ យើងត្រូវបំពញេលេខទរស័ព្ទ ត្រង់ Phone Number ដើម្បី Verity Account របស់យើង រួចចុច Send verification code ហើ្យក្រុមហ៊ុននឹងផ្ញើកូដ តាមរយៈសារ Massage ទៅកាន់លេខទូរស័ព្ទដែលយើងបានបញ្ចូលអម្បាញ់មិញ។
៤. ក្រោយពីទទួលបានសារ Message ដែលមានលេខកូដ៦ខ្ទង់ សូមយកលេខកូដនោះមកបំពេញនៅត្រង់ Verification Code ហើ្យចុចយក Verity។
៥. បន្ទាប់មកទៀត Gmail បានបង្ហាញផ្ទាំងថ្មីមួយទៀត បញ្ជាក់ប្រាប់ថាអ្នកបានចុះឈ្មោះដោយជោគជ័យហើ្យ ហើ្យចុចលើ Botton ពណ៌ខៀវដែលសរសេថា Show my account >> ដើម្បីចាប់ផ្ដើមដំណើរការប្រើប្រាស់។
៦. ជាចុងបញ្ចប់ អ្នកនឹងទទួលបានអាសយដ្ឋានម៉ែល Account របស់យើង នៅក្នុង Gmail.com ហើយ។
សូមរង់ចាំអត្តបទបន្ទាប់ នឹងនិយាយពីវិធីបង្កើត Blog (Blogspot) នៅក្នុង www.blogger.com។
សរសេរ និងរៀបចំកែសម្រួលដោយ៖ Peter Khemara
0 comments:
Post a Comment