Affiliate Program ”Get Money from your Website”
Showing posts with label របៀបបង្កើត Blogger. Show all posts
Showing posts with label របៀបបង្កើត Blogger. Show all posts

Tuesday, November 1, 2011

របៀប Post អ្វី​ផ្សេងៗ ក្នុង​ប្លុក​របស់​អ្នក

បន្ទាប់​ពី​យើងរៀបរាប់​ពី​វិធី​បង្កើត​​ប្លុក​រួច​រាល់​ហើយ នៅ​ពេល​នេះ ខ្ញុំ​សូម​ណែ​នាំ​អ្នក​ពី​របៀប​ Post អត្តបទ, រូបភាព, ឬដាក់លីង​ផ្សេងៗ.... ចូល​ទៅ​ក្នុង​ប្លុក​របស់​អ្នក។ 

ជា​ដំបូងនេះ ខ្ញុំ​សូម​ប្រាប់​ពី​វិធី​ប្ដូរ​ Interface ចាស់ ទៅ Interface ថ្មី របស់ Blogger៖
  • ដើម្បីប្ដូរពី Interface ចាស់ ទៅថ្មី គ្រាន់តែចុច​លើ​ពាក្យ Try the updated Blogger interface វា​ដឹង​បង្ហាញ​ Interface ដូច​រូប​ទី២

រូប​ទី១៖ Interface ចាស់របស់ Blogger

  •  ដើម្បីប្ដូរពី Interface ថ្មី ទៅចាញ់វិញ គ្រាន់តែចុច​លើ​ពាក្យ Switch back  វា​ដឹង​បង្ហាញ​ Interface ដូច​រូប​ទី១វិញ។

រូបទី២៖ Interface ថ្មីរបស់ Blogger

សម្រាប់ខ្ញុំនៅពេលនេះ សូមប្រើ Interface ថ្មី សម្រាប់​មក​បង្ហាញអ្នកទាំងអស់។

ក). ជា​ដំបូង អ្នក​គ្រាន់តែចុចលើរូប​តំណាង​ដែលដូចជា​ខ្មៅដៃ​សរសេរ ត្រង់ពណ៌ទឹកក្រូច ( នៅ​ពេល​អ្នក​យក​កណ្ដុរចុច ទៅដាក់​លើ​វា​ វាបង្ហាញអក្សរថា Create new post)

រូបភាពទី៣៖ ចុចដើម្បីធ្វើការ Post អត្តបទ ឬអ្វីផ្សេងៗដែលយើងចង់ Post
 ខ). វាបង្ហាញផ្ទាំង​មួយ​ សម្រាប់ឱ្យ​យើង​សរសេរ សម្រាប់ Post វា។
រូបភាពទី៤៖ បង្ហាញពីផ្ទាំងសម្រាប់សរសេរ ដើម្បី Post

 ដូច្នេះ ខាងក្រោម​នេះ ខ្ញុំ​នឹង​បង្ហាញ Tool នីមួយៗ របស់វា ដែល​មាន​ក្នុង​ផ្ទាំងនេះ​ទាំងអស់
រូបភាពទី៥៖ បង្ហាញពីលេខរៀង Tool នីមួយៗ ដែលនឹងត្រូវបង្ហាញនៅខាងក្រោម

  • ១. Post title ៖ សរសេរចំណងជើង សម្រាប់អត្តបទ ដែល​យើង​ចង់ post
  • ២. Publish ៖ ផ្សព្វផ្សាយ​អត្តបទ​ដែល​យើង​បាន​សរសេរ ទៅក្នុង​ប្លុក​របស់យើង
  • ៣. Save ៖ ធ្វើ​ការ​រក្សាទុក​អត្តបទ​ដែល​យើង​បាន​សរសេរ តែ​វា​មិន​ទាន់​ផ្សព្វផ្សាយ​អត្តបទ​ហ្នឹង​ចូល​ទៅ​ក្នុង​ប្លុក​របស់​យើង​ទេ
  • ៤. Preview ៖ មើល​អត្តបទ​សាក​ល្បង ថា​តើ វា​បង្ហាញ​បែប​ណា​នៅក្នុង​ប្លុក​របស់​យើង
  • ៥. Close ៖ បិទ​ការ​សរសេរ​អត្តបទ​របស់យើង តែ​ពេល​យើង​សរសេរ​បាន​អត្តបទ​ខ្លះ មិន​ទាន់​រក្សាទុក​ វា​នឹង​សួរ​យើង​ថា​ចង់​រក្សា​ទុក​ឬយ៉ាងណា?
  • ៦. Compose ៖ សរសេរ​អត្តបទ​ធម្មតា ដែល​មាន​ Tool ដូច Word មួយចំនួន មិន​បាច់​ប្រើ​កូដ
  • ៧. HTML ៖ សរសេរអត្តបទ​ជា​កូដ​ HTML (បើ​មិន​កូដ​ទេ យើង​ប្រើ​ Compose ធម្មតា​ទៅ ព្រោះ​វា​ដូច​តែ​គ្នា​ទេ)
  • ៨. និង ៩. Undo & Redo ៖ ការ​ត្រឡប់​ទៅ​មុខ ឬ​ថយ​ក្រោយ​មួយ​ចំណុច​មួយ​ជំហាន​ ដែល​យើង​បាន​សរសេរ ឬ​ធ្វើ​លើ​អត្តបទ
  • ១០. Font ៖ ជ្រើសរើសម៉ូដ Font ដែល​យើង​ត្រូវការ។ Font ទាំង​អស់​មាន​ចំនួន​៧។
  • ១១. Font Size ៖ ជ្រើសរើស​ទំហំ​អក្សរ។
  • ១២. Bold ៖ សរសេរ​អក្សរទៅ​ជា​ដិត
  • ១៣. Italic ៖ សរសេរ​អក្សរ​ទៅ​ជា​ទ្រេត
  • ១៤. Underline ៖ សរសេរ​អក្សរ​ឱ្យ​មាន​បន្ទាត់​នៅ​ពីក្រោម
  • ១៥. Strikethrough ៖ សរសេរ​អក្សរ​ឱ្យ​មាន​បន្ទាត់​កាត់បន្ទាត់​អក្សរ​ចំ​កណ្ដាល
  • ១៦. Text color ៖ ជ្រើស​រើស​ពណ៌​សម្រាប់​តួអក្សរ
  • ១៧. Text background color ៖ ជ្រើសរើសពណ៌​ផ្ទៃ​ខាងក្រោយ​តួអក្សរ
  • ១៨. Add or remove link ៖ សម្រាប់​ដាក់ ឬ​លុប​តំណភ្ជាប់
  • ១៩. និង ២០. Insert image & Insert Video ៖ បញ្ចូល​រូប​ភាព​ឬ វីដេអូ ពី​កុំព្យូទ័រ, ពីប្លុកនេះ, ពីអាល់ប៉ុមនៅក្នុងគេហទំព័រ Picasa និងពី URL ដទៃទៀត
  • ២១. Insert jump break ៖ ដាក់ Read more ​ដើម្បី​កាត់​ផ្ដាច់​ការ​បង្ហាញ​នៅ​ទំព័រ​មុខ ឱ្យ​អ្ន​ក​មើល​ខ្លី ហើ្យ​បើ​គេ​ចង់​មើល​អត្តបទ​ទាំងអស់ អាច​ចុច Read more
  • ២២. Alignment ៖ តម្រឹម​អត្តបទ​របស់​អ្នក ឱ្យ​នៅ​ខាង​ឆ្វេង ខាង​ស្ដាំ កណ្ដាល ឬ​តម្រឹម​សងខាង
  • ២៣. Numbered list ៖ ដាក់លេខរៀង
  • ២៤. Bullet list ៖ ដាក់​ចំណុច​ជា​រៀង
  • ២៥. Quote ៖ ចូលបន្ទាត់ ស្រដៀង​ Tab
  • ២៦. Remove formatting ៖ លុប Format ចេញ
  • ២៧. Check spelling ៖ ត្រួត​ពិនិត្យ​តួអក្សរ និង​វេយ្យាករណ៍
  • ៣២. ចន្លោះ​ទីតាំង​ដែល​យើង​ត្រូវ​សរសេរ​អត្តបទ ឬសរសេរកូដ ដើម្បី​ងាយស្រួល​ សម្រាប់​អ្នក​មិន​ចេះ​កូដ​សរសេរជា Compose គឺ​បាន​ន័យ​ថា​សរសេរ​មិន​បាច់​ប្រើ​ប្រាស់​កូដ​ជំនួយ
ត្រង់ Post settings
  • ២៨. Labels ៖ ដាក់​អត្តបទ​ទៅ​តាម​ក្រុម
  • ២៩. Schedule ៖ ដាក់​កំណត់​កាលបរិច្ឆេទ​អត្តបទ​សម្រាប់​ Post ទៅ​ក្នុង​ប្លុក 
  • ៣០. Location ៖ ទីតាំង​
  • ៣១. Options ៖ ជ្រើសរើស​ Options មួយ​ចំនួន​ដែល​អ្នក​ត្រូវ​ប្រើ។
គ). របៀប​ប្រើ​ Tool នៅត្រង់ Post settings៖
  • ១. Labels៖ ត្រង់​នេះ យើង​គួរ​ដាក់​ឈ្មោះ​ក្រុម​សម្រាប់​អត្តបទសំខាន់​ៗ ដែល​ទាក់​ទង​នឹង​អត្តបទ ដើម្បី​ឱ្យ​វា​ចូល​ទៅកាន់​ក្រុម​តែ​មួយ ងាយស្រួល​ជ្រើសរើស​មើល។ យើង​អាច​បញ្ចូល​Labels ច្រើន​ក្នុង​អត្តបទ​មួយ ដោយ​ប្រើ​សញ្ញា "," ដើម្បី​បែង​ចែក​ Label ។ សម្រាប់​ Label ដែល​យើង​ធ្លាប់​មាន​ម្ដង​ហើ្យ យើង​គ្រាន់​តែ​ចុច​ជ្រើស​រើស​ទៅ ជា​ការ​ស្រេច។
រូបភាពទី៦៖ ប្លុកដែលទើប​បង្កើត​ មិនទាន់មាន Label ដូច្នេះ​យើង​ត្រូវ​វាយ​បញ្ចូល
រូបភាពទី៧៖ ប្លុកដែល​មាន​ Label ហើ្យ យើងគ្រាន់តែ​ចុច​ជ្រើសរើស  ហើ្យ​អាច​វាយបញ្ចូល​បន្ថែម​បាន​ទៀត


  • ២. Schedule ៖ ធ្វើការ​កំណត់​កាលបរិច្ឆេទ​សម្រាប់​អត្តបទ​របស់​យើង ថា​ត្រូវ​ផ្សាយ​ពេល​ណា​។ បើ​យើង​សរសេរ​ភ្លាម ចង់​ផ្សព្វផ្សាយ​ភ្លាម​យើង​ជ្រើស​រើស Automatic ទៅ តែ​បើ​ចង់​កំណត់​កាលបរិច្ឆេទ ចុច​ជ្រើស​រើស Set date and time ដើម្បី​កំណត់​ពេលវេលា និង​ថ្ងៃ​ខែ​ឆ្នាំ តាម​ចិត្ត​របស់​យើង ហើ្យចុច Done។

រូបភាពទី៨៖ ការកំណត់​កាលបរិច្ឆេទ​របស់​អត្តបទ

  • ៣. Location ៖ ជ្រើសរើស​ទីតាំង​ដែល​យើង​កំពុង​សរសេរ​អត្តបទ​សម្រាប់​ធ្វើការ​ Post ផ្សព្វផ្សាយ (យើង​មិនបាច់​ចុច​ជ្រើសរើស ក៏បាន ព្រោះ​វា​មិន​សូវ​ចាំបាច់ទេ)


  • ៤. Options ៖ ជ្រើសរើស​ជម្រើស​តាម​តម្រូវការ​ 
    • Reader comments ៖ តើ​ត្រូវអនុញ្ញាតិ​ឱ្យ​ចេញ​មតិ​ឬ​ក៏អត់
    • Compose mode ៖ ជ្រើសរើសម៉ូដ Compose
    • Line breaks ៖ ដាក់​ Line breaks



ក្នុង​ចំណុច​នេះ ការ​រៀប​រាប់​របស់​ខ្ញុំ​នៅ​មាន​ចន្លោះ​ជា​ច្រើន ជា​ពិសេស​ត្រង់​ Tool ដែល​ស្រដៀង​ក្នុង​ការប្រើប្រាស់​សរសេរ​ក្នុង Ms. Word ទើប​ខ្ញុំ​កាត់​ចេញ​មិន​រៀប​រាប់​ច្រើន ដោយ​បង្ហាញ​ជា​ត្រួសៗៗ។

ឃ). អត្តបទសាកល្បង​ដែល​បាន​ Post
រូបភាពទី៦៖ អត្តបទ​ដែលយើង​បាន​សរសេរ ដើម្បី Post
រូបភាពទី៧៖ នេះជា​អត្តបទ​ដែល​មាន​ក្នុង​រូបភាពទី៦ ពេល Publish Post រួច
  •  ស្វែងយល់ពីរូបភាពទី៦ ត្រង់ចំណុច​មួយចំនួន នៅពេលសរសេរ ហើ្យពេល Publish វា​បង្ហាញបែបណាខ្លះ៖
    • នៅពេលនេះ​ខ្ញុំ លើក​យក​៤ចំណុច ដែល​ទាក់​ទង​នឹង​អត្តបទ Post សាកល្បងនេះ

រូបភាពទី៨៖ ៤ចំណុចសំខាន់ដែលយើងចង់បង្ហាញ

      • ចំណុចទី១ Post Title ៖ វាជាចំណង​ជើង​ធំរបស់អត្តបទ ហើ្យ​វា​បង្ហាញ​គ្រប់​អត្តបទ​ដែល​យើង​ Post នៅ​ទំព័រ​មុខ​ហ្នឹង​ទាំងអស់។ បើយើង​ចង់​មើល​តែ​អត្តបទមួយ​ហ្នឹ​ង​ យើង​គ្រាន់​តែ​ចុច​លើ​វា វា​នឹង​បង្ហាញ​តែអត្តបទ​នឹង​ពេញ ហើ្យ​តែមួយ។
      • ចំណុចទី២ 
        • Labels ៖ បង្ហាញថា អត្តបទ​នឹង​ស្ថិតនៅ​ក្រុម Label ណា​ខ្លះ។ យើង​គ្រាន់​តែ​ចុច​លើ​ Label មួយណា នោះអត្តបទ​ដែល​​បាន​ដាក់​ Label ដូច​គ្នា​វា​នឹង​បង្ហាញ​តែក្នុង Label នោះទាំងអស់។
        • Schedule ៖ ដូច​ការ​បង្ហាញ​ខាង​លើ​ វា​បង្ហាញ​កាលបរិច្ឆេទ ចុះផ្សាយ​អត្តបទហ្នឹង។
រូបភាពទី៩៖ ចំណុចសំខាន់៣ ដែលទាក់ទងនឹងរូបភាពទី៨
      • ចំណុចទី៣ ទាក់ទង​នឹង​ការ Insert jump break ៖ ពេល​យើង​ដាក់​វា​ក្នុង​អត្តបទ​របស់​យើង វា​បង្ហាញ​ក្នុង​ផ្ទាំង​មុខ​ដំបូង ត្រឹម​ចំណុច​ដែល​យើង​ដាក់ ហើ្យ​វា​ចេញ​ពាក្យ Read more ដើម្បី​ឱ្យ​គេ​ចុះ​អាន​អត្តបទ​ហ្នឹង​ពេញលេញ។
រូបភាពទី១០៖ អត្តបទពេញទាំងអស់ ពេលចុចចំណង​ជើង​អត្តបទ ឬ Read more
      • ចំណុចទី៤ ចង់បង្ហាញប្រាប់​ពី​អត្តបទពេញ​ទាំងអស់​របស់​យើង ពេល​ចុះ ចំណងជើង​អត្តបទ ឬ Read more ដែល​រៀបរាប់​ខាងលើ​នេះ វា​នឹង​ចេញ​បង្ហាញ​ដូច​រូប​ភាពទី១០ មិនដូច​រូប​ភាពទី៩ ឡើយ។ រូបភាព​ទី៩ គឺ​បង្ហាញ​តែ​នៅ​ទំព័រ​មុខ​បន្តិច​តែប៉ុណ្ណោះ។


ចូលមើល​ប្លុក​គំរូ​នេះ http://peter-sh10.blogspot.com/

អត្តបទ និង​កែសម្រួល​ដោយ៖ Peter Khemara

Monday, October 31, 2011

របៀប​បង្កើត​ប្លុក ក្នុង Blogger.com

នៅ​ពេល​នេះ IT 215 នឹង​បង្ហាញ​អ្នក​ពី​ការ​បង្កើត​ប្លុក នៅ​ក្នុង www.blogger.com របស់​ក្រុម​ហ៊ុន Google ដែល​ពី​មុន​ពួក​ខ្ញុំ​បាន​លើក​មក​បង្ហាញ​ពី​ការ​បង្កើត​ Account នៅក្នុង Gmail រួចហើ្យនោះ។ 

ជា​ឧទាហរណ៍៖ ខ្ញុំ​នឹង​ណែនាំ​ពី​ការ​បង្កើត​ប្លុក​មួយ ដែល​មាន​ឈ្មោះ​ថា http://peter-sh10.blogspot.com/
នេះ​ជាប្លុក http://peter.sh10.blogspot.com/ ដែល​ត្រូវ​បង្កើត
សម្រាប់​អ្នក​មាន Account Gmail រួចហើ្យ ៖


១. ដំបូង​បញ្ចូល E-mail និង Password Account Gmail រ​បស់​អ្នក ហើ្យចុច​ Sign in ព្រោះ​ Blogger វាចាំបាច់​ប្រើ​ Account Gmail ទើប​អាច​ប្រើ​ការ​បាន។