អ្នកវិភាគព័ត៌មានផ្នែក Technology មួយចំនួនយល់ស្របគ្នាថា Windows 8 អាចដំណើរការបានយ៉ាងល្អជាមួយ device បែប tablet ដែលកំពុងទទូលបានការនិយមច្រើនជាងពេលណាទាំងអស់ ប៉ុន្តែវាហាក់ដូចជានៅមានប្រការចន្លោះប្រហោងមួយចំនួន ដែលអ្នកប្រើពិចារណាចំពោះអ្វីដែលគេនឹងទិញមកប្រើ :
- Android OS (Google) គឺជា OS មួយថ្មី ទិសដៅរបស់វា គឺសម្រាប់ tablet និង Smartphone, យើងមិនអាចប្រើប្រូក្រាមរបស់ Windows ឬ IOS ជាមួយ Android OS បានទេ វាអាចត្រឹមតែឲ្យយើងប្រើប្រូក្រាមផ្ទាល់របស់វាតែប៉ុណ្ណោះ វាជាអ្វីមួយដែលដាច់ដោយឡែក និងខុសឆ្ងាយពី IOS និង Windows ។
- IOS (Apple) វាជាអ្វីមួយដាច់ដោយឡែកដែរ ប្រូក្រាមសម្រាប់ប្រើជាមួយ IOS គឺប្រើបានតែជាមួយ iPhone, iPad, iPod តែប៉ុណ្ណោះ តែ file របស់វាខ្លះអាចឲ្យអ្នកប្រើយកទៅប្រើជាមួយ MAC OSX បានពី MAC OSX ក៏អាចយកមកបើកជាមួយវាបាន អាចប្រើ font អក្សរខ្មែរបាន ព្រមទាំងមានគុណភាពល្អ ពណ៌ស្អាត ។